ដាក់ចេញ​នូវ​យន្តការ​៣​ឆ្លើយតប​នឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍ​រីកចំរើន​លើ​វិស័យ​

891
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​បានលើកឡើង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​យន្តការ ៣ ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើគ្រប់​វិស័យ នៅ​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖​យន្តការ​ចំនួន​៣​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នោះ​ទី​១​គឺ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ជាមួយនឹង​វិស័យ​ឯកជន ទី​២ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ទីក្រុង​សម្ព័ន្ធមេត្រី និង​ទី​៣​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តា​ទូរគមនាគមន៍ ការកែលម្អរ​សួនច្បារ​សាធារណៈ សំណង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស និង​បន្ត​ពង្រីក​ផ្លូវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត​ឱ្យ​សោភ័ណភាព​កាន់តែ​ស្រស់​បំព​ង្រ​ង និង​វិស័យ​បន្ថែមទៀត​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លើកឡើង​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ មេសា​នេះ ក្នុង​ពិធី​
​បើក​អង្គសិក្ខាសាលា​ស្តីពី​កិច្ចសហបរតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយនិង​សាលាក្រុង​ប៉ារីស​(២០១៦_២០១៨) លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។​អង្គសិក្ខាសាលា​នេះ​ធ្វើឡើង មាន​គោលបំណង​ប្រែក្លាយ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ឱ្យទៅជា​តំបន់​អភិវឌ្ឍ​បៃតង និង​ការ​ជម្រុញ នៃ​ការអភិវឌ្ឍន៍​តំបន់​នោះ​ឱ្យបាន​ចៀស​ផុតពី​គ្រោះទឹកជំនន់​នា​រដូវ​ស្សា​។​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា​៖ “​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការអភិវឌ្ឍន៍​ធំ​មួយ ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ដែលជា​ទីក្រុង​មានបទពិសោធន៍​នៃ​ការរៀបចំ​ទីក្រុង​អោយមាន​ភាពស្រស់​ប​ម្រ​ង​និង​អោយ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង ដែលមាន​បរិស្ថាន​ល្អ​”​។​
​លោក​បន្តទៀតថា​៖ បច្ចុប្បន្ន​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូតដល់ ១.៧​លាន​នាក់ គឺ​ប្រមាណ​ជា​៥៦​ភាគរយ នៃ​ប្រជាជន​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូលមក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​។​
​ក្នុងនោះ​លោកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង ថ្លែងថា “​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ គឺមាន​ការងារ​ពីរ ត្រូវបាន​ដាក់ឱ្យ​សិក្សា ទី​១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី​២​ការពង្រឹង​ការរំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​
​លោកស្រី​បន្តថា​៖ ដើម្បី​ធ្វើ​ការងារ​ខាងលើ​ឱ្យបាន​ជោគជ័យ គឺមាន​វិធីសាស្ត្រ​មួយ​ត្រូវបាន​ស្នើឡើង​ជាពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុកជា​មូលដ្ឋាន​ក្នុងការ​កែតម្រូវ​អោយ​ត្រូវ​នឹង​តថភាព​ជាក់ស្តែង​ក្នុ​តំបន់​នោះ​។ វិធីសាស្ត្រ​នោះ​តម្រូវឱ្យ​យើង​ប្រើ​ទស្សនៈទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដូច​មានការ​ងារ​រួម​ចម្រុះ ដែល​ទាមទារ​ឱ្យ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម​ម​និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាល​ផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ​៕

#