ដាក់ពង្រាយ​កម្លាំង​ចំនួន​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក​ឆ្នាំនេះ​

808
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​បាន​លើកឡើងថា​៖​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ​ក្នុងឱកាស​បុណ្យ​អុំ ទូក អកអំបុក បណ្តែតប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​កម្លាំង​មាន​សមត្ថកិច្ច​នឹងដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់ ។
​ខាងលើនេះ​ជា​ផែនការ ការពារ​ដែល​លើក ឡើង​ដោយ លោក មាន​ចាន់ យ៉ា​ដា​អភិបាលរង​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ ស ថេត អគ្គ​ស្នងការរង​នគ​បាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​រាជធានី​លោក អភិបាលខណ្ឌ​និង​អភិបាលរងខណ្ឌ​ទាំង​១២​និង​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​មួយចំនួន​ទៀត ។​
​នោះ​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះបាន​លើកឡើង​ថា បុណ្យអុំទូក​ឆ្នាំនេះ​និង​ប្រើ​កម្លាំង​សរុប​ចំនួន​១២៧៥៤​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​កម្លាំង​របស់ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​៨៦២៥​នាក់ ដោយ​ឈ​ជើង នៅតាម​តំបន់​សំខាន់ៗ​ចំនួន ៣​គឺ តំបន់​A,B,C និង​ចែកជា​គោលដៅ​តូចៗ​ផងដែរ ។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​ឆ្នាំនេះ​ទៀប​ជាង​ឆ្នាំទៅ​រហូតដល់​១​ម៉ែត្រ ហើយ​ល្បឿន​ទឹក​ក៏​ហូរ​យឺត​ជាង​ឆ្នាំទៅ​ផងដែរ​។ ដោយឡែក​សម្រាប់​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​មាន​ចំនួន​២៩៨​ទូក ខណៈដែល​ឆ្នាំ​២០១៧​មាន​ទូក ង​ត្រឹមតែ​២៧០​ទូក និង មា​នទី​ឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំនេះ​មាន​ចំនួន​១៥ លើសពី​ឆ្នាំទៅ​ផងដែរ​។​
​ជាមួយ​គ្នុងនោះ​លោក ម៉េ​ត មាស​ភក្តី បាន​បន្តថា​៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែលជា​ប្រធាន​អង្គប្រជុំ បាន​មានប្រសាសន៍​លើកឡើងថា​៖ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ជា​បញ្ហា​ចំបង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ យកចិត្តទុកដាក់ ដូច្នេះ លោក​ជម្រុញ​ឱ្យ​អភិបាលខណ្ឌ​ដូនពេញ​និង​ខណ្ឌចំការមន​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ។
លោក​អភិបាល​បន្តថា បញ្ហា​សណ្តាប់ធ្នាប់​នេះ បើ​មនុស្ស​១០០​នាក់ ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍ មនុស្ស​១​លាន​នាក់ យើង​ត្រូវធ្វើ​ដើម្បី​ប្រយោជន៍​មនុស្ស​១​លាន​នាក់​នោះ​ហើយ​។​ចំណែក ការគ្រប់គ្រង​អ្នកលក់ដូរ និង​ការបើក​កន្លែង​ផ្ញើរ​ម៉ូតូ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជម្រុញអោយមាន​ការពិនិត្យ​ឱ្យបាន​ម៉ត់ចត់​ផងដែរ មិនអាច​ឱ្យមាន​ការតំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នោះទេ​។​
​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន ធ្វើការ​ណែនាំ​ឱ្យ​លោកស្នងការ​នគរបាល​រ​ជ​ធានី​ភ្នំពេញ​ត្រូវធ្វើ​សន្និសីទកាសែត​មួយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង ពី​ការ​ពង្វាង​ចរាចរណ៍ ក៏ដូចជា​ការចត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ព្រះ​រាជពិធី​នេះ ។​ក្រៅពីនេះ លោក​អភិបាល​រាជធានី​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​អោយបាន​ល្អ ពិសេស​លើ​ការ ដាក់​ស្លាក​សញ្ញា​ការពារ​សូន​ច្បារ ការដាក់​ស្លាក​សញ្ញា​បង្ហាញ​ពី​ទំ​តាំង​បង្គន់​អនាម័យ​ជាដើម​។ ចំណែក​មន្ទីរ​កសិកម្ម​ក៏មាន​ការងារ​ត្រូវអនុវត្ត​ផងដែរ នោះ​គឺ​ការងារ​ចាប់ ប្រមូល​កំប្លោក​នៅក្នុង​ទន្លេ​កុំអោយ​រំខាន​ក្នុង​ព្រះ​រាជពិធី​។
​លោក ម៉េ​ត មាស​ភក្តី បាន​បន្តទៀតថា​៖ បើតាម​ការប៉ាន់ប្រមាណ ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ឆ្នាំនេះ​នឹងមាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់មក​ដើរលេង​កំសាន្ត​នៅ​ភ្នំពេញ​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​មន្ទីរ​សុខា​រាជធានី​ត្រូវ​ត្រៀមលក្ខណៈ​លើ​ការសង្គ្រោះ​បន្ទាន់​ឱ្យបាន​ល្អប្រសើរ ពោលគឺ​ត្រូវតែ​ល្អប្រសើរ​ទាំង​នៅក្នុង​តំបន់​ពិធី​និង​ក្រៅ​តំបន់​ពិធី​។​
​គួរ​បញ្ជាកដែរថា​កន្ល​ង​មក​រដ្ឋបាល​រាជធានី​បាន​តុបតែង​លម្អ​តាម​សួនច្បារ​នៅ​ត្រើយ​ខាងកើត រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​រៀបចំ​កន្លែង​ស្នាក់​ជូន​បងប្អូន​ចំណុះ​ទូក ដោយមាន​ត​ភ្ជាប់​ជូន​នូវ​ទឹកស្អាត ភ្លើងអគ្គិសនី បង្គន់​អនាម័យ បន្ទប់ទឹក និង​កន្លែង​សង្គ្រោះ​បឋម​ក្នុង​តំបន់​នេះ​ផងដែរ​៕