ដាក់លូថ្មី១ខ្សែនៅភូមិព្រៃជីសាក់ ទំហំ ១.៥ម៉ែត្រកន្លះជាង១ពាន់ម៉ែត្រចាប់ពីភូមិត្រពាំងពោធិ៍ ដល់មហាវិថីសហព័ន្ឋរុស្ស៊ី

1101
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់លូមេថ្មីមួយខ្សែ ទំហំ ១.៥ម៉ែត្រ ប្រវែងជាង ១៣២០ម៉ែត្រ នៅភូមិព្រៃជីសាក់ ចាប់ពីភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ដល់មហាវិថីសហព័ន្ឋរុស្ស៊ីរដ្ឋបាលរាជធានីភ្នំពេញក្នុងផែនការដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងព្រលានយន្តហោះ សង្កាត់ចោមចៅទី៣ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

មន្ត្រីជំនាញបានឱ្យដឹងថា៖បានអនុវត្តគម្រោងដាក់ប្រព័ន្ធលូនេះតាំងពីខែមេសាមកម្លេះហើយប្រព័ន្ធលូថ្មីនេះ នឹងជួយ​កាត់​បន្ថយ​បញ្ហាលិចទឹកនៅភូមិព្រៃជីសាក់ ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើងទី១ ភូមិព្រៃព្រីងខាងជើងទី២ ភូមិត្រពាំងពោធិ៍ និងភូមិជម្ពូវ័ន្តទី២ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ។ដោយតំបន់នេះកន្លងមកនៅរដូវវស្សាតែងតែជន់លិចដោយជំនន់ទឹកភ្លៀងរាល់ឆ្នាំពីព្រោះមិនទាន់មានប្រព័ន្ធលូ។

មន្ត្រីជំនាញបានឱ្យដឹងថា៖ក្នុងនោះដោយមានការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញគម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថី​សហព័ន្ធរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀត ទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦,៨ម៉ែត្រ និង ៤,៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួងងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរីសឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុង ស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញជា គម្រោងសាងសង់​ស្ថានីយ៍បូមទឹកថ្មី ចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ ស្ថានីយ៍បុរី១០០ខ្នង ទី២ ស្ថានីយ៍លូ ៥ ទី៣ ស្ថានីយ៍បឹងទំពុន និងទី៤ ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង៕