ដាក់​កម្លាំង​ប្រចាំការ​ការពារ​តាម​បណ្តា​ស្ថានទូត និវេសន​ស្ថាន ស្ថាប័នរដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

891
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ កម្លាំង​កា​រិ​យា​ល​យ័​គ្រប់គ្រង​បច្ចេកទេស​ការពារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ហម ក្លេ​ន បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដារ​គោលដៅ​ស្ថានទូត និវេសនដ្ឋាន និង​ស្ថាប័នរដ្ឋ ក្នុង​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​។

​លោក​វរសេនីយ៍ឯក ហម ក្លេ​ន នាយការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ការពារ បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​បានល្អ តាម​បណ្តា​ស្ថានទូត និវេសនដ្ឋាន និង​ស្ថាប័នរដ្ឋ ក្នុង​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក​បាន​ចាត់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ចែកចេញជា​៣​ក្រុម ក្នុង​មួយក្រុម​មាន​កម្លាំង​ចំនួន​១០​នាក់​។​

​លោកនាយ​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ការពារ បាន​អោយដឹងទៀតថា ដោយមាន​ការយកចិត្ត​ទុកដាក់​ទាំង​ស្មារតី សម្ភារៈ ពី​លោកឧ​ត្ត​ម​សេនីយ៍​ឯក​ប្រធាន​នាយកដ្ឋាន ធ្វើ​អោយកម្លាំង​ជំនាញ​ការពារ​តាម​បណ្តា​គោលដៅ​ទាំងអស់​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ក្រ​មសិល​ធម៌ វិជ្ជាជីវៈ និង​ធានាបាន​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ ទទួលបាន​ការសរសើ​រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថានទូត ក៏ដូចជា​ថ្នាក់ដឹកនាំ​ស្ថា​ន័​ន​រដ្ឋ​ផងដែរ​៕ ល​