ដាក់​ក្រូចឆ្មារ​ក្បែរ​គ្រែ​រាល់​យប់​ធានាថា​នឹង​ដឹង​អត្ថប្រយោជន៍​របស់​វា

897
ចែករម្លែក
  • 8
    Shares

​ក្រូចឆ្មារ​ផ្ទុក​បរិមាណ​វីតាមីន C ដ៏​ច្រើន រួម​ជាមួយនឹង​សារជាតិ​រ៉ែ ចាំបាច់​សម្រាប់​សរីរាង្គ ដែល​អាចជួយ​កម្ចាត់​ជាតិ​, កែប្រែ​ឱ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​, បង្កើន​ប្រព័ន្ធ អង្គ​បដិបក្ខ និង​រារាំង​ការរីកចម្រើន​របស់​រ៉ាឌីកាល់​សេរី ។​
​ ​
​ទន្ទឹមនឹង​ការប្រើ​ក្រូចឆ្មារ​ជា អាហារ​ចូរ​សាក​ដាក់​វា​នៅក្បែរ​គ្រែ គេង​អ្នកនឹង​ភ្ញាក់ផ្អើល​អំពី ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ដែល​វា​នាំ​មកឱ្យ ។ វិធី​ធ្វើ​ងាយស្រួល​បំផុត គឺ​អ្នក​គ្រាន់តែ​កាត់ ក្រូចឆ្មារ ជា​ពីរ​រួច​ដាក់​នៅ​ក្បាល​គ្រែ​រៀងរាល់​យប់​។​
​ ​
​បន្ថយ​ភាព​តានតឹង​
​សារជាតិ​ជីវជាតិ​ទាំងឡាយ ដែលមាន​នៅក្នុង​ក្រូចឆ្មារ អាច​រម្ងាប់ សរសៃប្រសាទ​, ជួយ​បន្ថយ​អាកា​រៈ ខ្វាយខ្វល់ និង​តានតឹង​ក្រោយ​បំពេញការងារ​មួយថ្ងៃ​ដ៏​នឿយហត់​។ ទន្ទឹម​នោះ ក្លិនក្រអូប​របស់​ក្រូចឆ្មារ​ជា​ឱសថ​ដ៏ ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត ។​
​ ​
​បន្សុទ្ធ​បរិយាកាស​
​ក្រូចឆ្មារ​មាន​លក្ខណៈ ពិសេស​សម្លាប់​បាក់តេរី​យ៉ាង​ល្អ​, ជួយ​សម្អាត​បរិយាកាស ក្នុង​បន្ទប់​គេង ដោយ មិន​បង្ក​ឥទ្ធិពល​ណា​ដល់​សុខភាព ។ បរិយាកាស​ត្រូវបាន​ប​ន្សុ​ទ្ធ​និង​ជួយ ទប់ស្កាត់​បញ្ហា​ផ្លូវដង្ហើម ដូចជា​តឹង​ច្រមុះ​, ហឺត ឬ អាលែកហ្ស៊ី ។​
​ ​
​បន្ថយ​សម្ពាធ​ឈាម​
​អ្នក​កើត​ជំងឺលើសឈាម​គួរ​ដាក់​ក្រូចឆ្មារ​នៅ​ក្បាល​គ្រែ មុនពេល​ចូល​គេង ។ ក្លិន​របស់ ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​បន្ថយ​សម្ពាធ​ឈាម​, ផ្តើម​ពី​នោះ​ទប់ស្កាត់​ផលវិបាក​របស់ ជំងឺលើសឈាម ។​

​កែប្រែ​ប្រសើរឡើង​អារម្មណ៍​ប្រមូលផ្តុំ​
​លទ្ធផល​ស្រាវជ្រាវ​របស់ ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​បញ្ជាក់ថា ការ​ហិតក្លិន​ក្រូចឆ្មារ ពេលធ្វើការ​អាច​បង្កើន​ការប្រមូលផ្តុំ​ធ្វើឱ្យ​ការចងចាំ​ប្រសើរឡើង និង​បន្ថយ​អប្បបរមា កំហុសឆ្គង​អាច​កើតឡើង ។​
​ ​
​សម្លាប់​សត្វល្អិត​
​ជំនួស​ឱ្យប្រើ​ប្រាស់​ផលិត សម្លាប់​សត្វល្អិត​ធម្មតា អាច​បង្ក​គ្រោះ ថ្នាក់​ឱ្យ​សុខភាព​ចូរ​អ្នក​ដាក់ ក្រូចឆ្មារ នៅក្បែរ​គ្រែ​រាល់​យប់ វា​នឹង​ធ្វើឱ្យ​សត្វល្អិត មួយចំនួន​ដូចជា​ស្រមោច​, រុយ​, មូស​… ត្រូវ​ចៀស​ឆ្ងាយ​ពី​បន្ទប់​អ្នក ៕ ប្រែ​សម្រួល​: រតនៈ​

#