ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​៣​កញ្ចប់​ធំ​ក្នុង​ខណ្ឌមានជ័យ

92
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំ​ពេញ ៖ កម្លាំងគណៈ​បញ្ជារឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ បាន​ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ចំនួន៣​កញ្ចប់​ធំ ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលា​ម៉ោង៧​យប់ ថ្ងៃ២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ចំនុចមុខឃ្លាំងដែក ផ្លូវ២៧១ កែង​នឹងផ្លូវ៣៧១ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ូ ងួន ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែ អំបិល ខេត្តកោះកុង។

ដកហូតថ្នាំញៀន ប្រភេទ​ក្រាមសថ្លា ចំនួនបីកញ្ចប់ធំ និងម៉ូតូធន់​ធំ ម៉ាកKAWA SAKI ពណ៌បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 1GE 4848 មួយគ្រឿង ជាម​ធ្យោ​យ របស់ ជនសង្ស័យ។

បេី​តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា មុននិងឈានទៅការឃាត់ខ្លួន ជនសង្ស័យម្នាក់នេះ​បាន គឺកម្លាំងគណៈ​បញ្ជារឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ​ត្ន័ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះនៃ អធិការដ្ឋាន​ខណ្ឌ មានជ័យ ព្រមទាំង កម្លាំង កង​រាជ អាវុធ ហត្ថ ខណ្ឌ មាន ជ័យ បានដាក់ គោលដៅ ត្រួត ពិនិត្យ អាវុធ ជាតិ ផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវ គោក គាប់​ជួន ក៍មាន បុរស ជា ជន សង្ស័យ ខាង លើ បាន ជិះ​ម៉ូតូ ធន់​ធំ ឆ្លង កាត់ គោលដៅ ត្រួត ពិនិត្យ ទេី​ប កម្លាំង សមត្ថកិច្ច ចម្រុះឃាត់ខ្លួនសួរនាំ ព្រមទាំង សុំ ធ្វើ ការ ឆែក ឆេរ តែ ជន សង្ស័យ បាន បដិសេធ មិន សហការ​ជាមួយ និង សមត្ថកិច្ច តែ ទី បំផុត ក៍​ត្រូវ សមត្ថកិច្ច ធ្វើការ ឆែកឆេរ ស្រាប់ តែ រក ឃើញ ថ្នាំ ប្រភេទ​ក្រាម ស ថ្លា ចំនួន បី កញ្ចប់ ធំ សង្ស័យ ជា សារធាតុ ញៀន ទើប នាំខ្លួន​យក ទៅ សាកសួរ នៅ ប៉ុស្តិ នគរបាល រដ្ឋបាល ចាក់ អង្រែ​លើ តែម្តង។

បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុ​តាំង ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​នុំ​រឿង បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដេី​ម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕​B/

#