ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ក្រាម​ស​ថ្លា​០៣​កញ្ចប់​

745
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ​ ៖ គណៈ​បញ្ជាក​ការឯកភាព​ខណ្ឌ​សែន​សុខ​ បានដាក់​គោ​កល​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ករណី​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ដកហូត​ក្រាម​ស​ថ្លា​០៣​កញ្ចប់​។

ហេតុការណ៍នេះ បានកើតឡើង​កាលពី​ថ្ងៃ​​ទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង​៣០​នាទី​ នៅ​ចំណុច​តាម​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បានឲ្យដឹង​ថា  ​ជនសង្ស័យ​ទាំង​០៦​នាក់​នេះ​មាន​១.​ឈ្មោះ ប៉ា​ញ់ បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​២.​ឈ្មោះ ប៉ែន វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ ៣.​ឈ្មោះ ឈឿន សករាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​បា​យ៉ាប​ញ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ៤.ឈ្មោះ ភា គឹម​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​សង្កាត់​ផ្សារ​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា ។​ ៥.​ឈ្មោះ ពិន ផាន់​ណាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​ឧ​ញ្ញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​ ៦.ឈ្មោះ ជន ពៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​ឧ​ញ្ញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

សម្ភារៈ​ដកហូត រួមមាន​ក្រាម​ស​ថ្លា​០៣​កូន​ថង់​តូច និង​ម៉ូត​ចំនួន​០៣​គ្រឿង (១-​ម៉ាក​ហ្វី​ណូ ពណ៌​សលាយ​ខៀវ ផលិត​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-7053 , ទី​២-១-​ម៉ាក​អាយ​ខុន ពណ៌​ត្រួយ​ចេក ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-3983 និង​ទី​៣-​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1I-7671 ។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានអោយដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​ ក្រោយពី​គណៈ​បញ្ជាក​ការឯកភាព​ខណ្ឌ​សែន​សុខ​ដាក់​គោ​កល​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ​ចំណុច​ខាងលើ ឃើញ​ជនសង្ស័យ​ចំនួន​០៦​នាក់ កំពុង​ម៉ូតូ​០៣​គ្រឿង​ឌុប​គ្នា​មកដល់​គោលដៅ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​រកឃើញ​វត្ថុតាង​ខាងលើ រួច​កម្លាំង​យើង​បាន​នាំខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។​

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​B/