ដាក់​គ្រឿង​ចាក់​កាយ​ប្រឡាយ​និង​កាយ​សំរាម​នៅតាម​លូ ដើម្បី​រំដោះ​ទឹក​ដែល​លិច នៅក្នុង​មូលដ្ឋាន​សង្កាត់​ត្រពាំង​ក្រសាំង​

604
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល ជាក់ស្ដែង​ភូមិសាស្ត្រ​លិចលង់​ដោយបាន​ចាត់ចែង​ដាក់​គ្រឿង​ចាក់​កាយ​ប្រឡាយ​និង​កាយ​សំរាម​នៅតាម​លូ ដើម្បី​រំដោះ​ទឹក​ដែល​ជន់​លិច នៅក្នុង​មូលដ្ឋាន​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្នុងឱកាស​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជាក់ថា​៖ ការចុះ​ត្រួត​និត្យ និង​កាយ​រំដោះ​ទឹក​ដែល​លិចលង់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ម្តងៗ​នាពេលនេះ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដែល​ពួកគាត់​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅធ្វើ​ការ ឬ​ទៅ​ប្រកប​របរ​ផ្សេងៗ ទើប​លោក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិ​និ​តយ​ស្ថាន​ភាពជា​ក់ស​តែង​និង​ដាក់​គ្រឿងចក្រ​កាយ​សំរាម​ដែល​ហូរ​ចូលក្នុង​ប្រឡាយ​ចេញ​ដើម្បី​កុំអោយ​ស្ទះលូ​ទើប​ទឹក​ហូរ​បាន​លឿន​និង​មិនមាន​ការលិចលង់​ធ្ងន់ធ្ងរ​។​
​ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្ទាល់​នោះ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​វិច​ខ្ចប់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ហើយ​លោក​សង្ឃឹមថា​ក្រោយពី​កាយ​សំរាម​ចេញពី​ក្នុង​ប្រឡាយ​រួចហើយនោះ​ស្ថានភាព​ទឹក​ហូរ​លឿន​នឹង​ល្អប្រសើរ​ជាង​មុន​។​
​ជាមួយគ្នា​នោះ​លោក អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម កុំ​បោះចោល​សំរាម​ចូលក្នុង​ប្រឡាយ ឬ​ក្នុង​មាត់​លូ ដែល​បង្ក​ឱ្យ​ស្ទះ​ចរន្តទឹក​ហូរ ។​ត្រូវ​ទុកដាក់​សំរាម​ឱ្យមាន​ត្រឹមត្រូវ ដើម្បីឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ងាយស្រួល​ដឹកយក​ទៅ​បោះចោល​។​លោក​បន្តទៀតថា​៖​តែ​ប្រសិនបើ​បងប្អូន​នៅតែ​បន្ត​ដាក់​សំរាម​ពាសវាល​ពាសកាល​ទៀត​នោះ ប្រសិនបើ​អាជ្ញាធរ​ចាប់បាន នឹងត្រូវ​ផាកពិន័យ និង​អាច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ទៀតផង​៕