ដាក់​ជើង​ចុះ​ជ្រែង​ម៉ូតូ​ចូលក្នុង​កាំ​កង់​រ៉ឺ​ម៉ក​ដឹក​ដែក​បាក់​ស្នង​ជើង​ម្ខាង​

553
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​បាក់​ស្នង​ជើង​ស្តាំ​ធ្ងន់ធ្ងរ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​លើផ្លូវ​កំពុង​កកស្ទះ គ្រាន់តែ​ដាក់​ទម្លាក់​ជើង​ជ្រែង​ទប់​ម៉ូតូ ចូលក្នុង​កាំ​កង់​រ៉ឺម៉ក​ដឹក​ដែក បណ្តាល​ឲ្យ​កិន​តែម្តង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ចាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ បម្រើការ​នៅ​មណ្ឌល​ព្រៃ​ស្ពឺ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

​​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ឆ្ពោះទៅ​កន្លែងធ្វើការ​ងារ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-4884 ធ្វើ​ដំណើរ​កាត់​តាមផ្លូវ​បេតុង​ខាងលើ ពី​កើ​តទៅ​លិច ខណៈដែល​ស្ថានភាព​កំណាត់​ផ្លូវ​កំពុង​កកស្ទះ​ចរាចរណ៍ ជនរងគ្រោះ បាន​ទម្លាក់​ជើង​ស្តាំ​ចេញពី​ឈ្នាន់​ដើម្បី​ទប់​ជ្រែង​ម៉ូតូ គាប់​ជួន ប៉ះចំ​កង់​រុ​ឺ​ម៉ក​ដឹក​ដែក ដែល​ក្នុង​បើក​ស្រប​ទិស​នៅ​ខាងស្តាំ​ម៉ូតូ​ជនរងគ្រោះ​ស្រាប់ បណ្តាល​ឲ្យ​កិន​បាក់​ស្នង​ជើង​ស្តាំ ។​

​ក្រោយ​កើតហេតុ ភាគី​សាច់ញាតិ ខាង​ជនរងគ្រោះ មកដល់​កន្លែងកើតហេតុ ទើប​ដឹងថា ទាំង​ជនរងគ្រោះ ទាំង​អ្នកបើកបរ​រ៉ឺ​ម៉ក​ដឹក​ដែក ជា​អ្នក​ស្គាល់គ្នា ទើប​សុំ​ប៉ូលីស ទៅ​រៀងខ្លួន ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕​B/