ដាក់​បំរាម​ហាម​នាវាច​រ​ណ៌​ឆ្លងកាត់​ក្រោម​ស្ពាន​បេ​ឡេ​ប្ញ​ស្សី​កែវ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០១៨

1086
ចែករម្លែក

ដោយ៖រ៉ាម៉ន
​ភ្នំពេញ​៖​ផ្អាក​នាវាចរណ៍​ក្រោម​ការដ្ឋាន​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​ទៅ​ខណ្ឌ​ជ្រោយចង្វា​សូម​ជម្រាប​ដល់​សាធារណជន ពិសេស​ម្ចាស់​នាវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ទាំ​ង​អស់​មេត្តា​ជ្រាបថា ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​ចំពោះ ការដ្ឋាន​សាងសង់​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប ពី​ផ្លូវជាតិ​លេខ​៥ ទៅកាន់​តំបន់​ជ្រោយចង្វា​នឹងត្រូវ​ដំឡើង​គ្រោង​ស្ពាន​បញ្ចប់​ដែល​នៅសល់​ផ្នែក​កណ្តាល​ចំនួន​ពីរ​កំណាត់​។​
​ក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា​៖​ដើម្បី​បញ្ចៀស​បាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​ជាយ​ថា​ហ​តុ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្អាក​នាវាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​ខាងក្រោម​ការដ្ឋាន​មួយរយៈ ដោយ​បង្វែ​ធ្វើចរាចរ​តាម​គន្លង​សងខាង​ទីតាំង​ដំឡើង​គ្រោង​ស្ពាន​ជំនួស​វិញ​៕​