ដាក់​ប្រព័ន្ធ​លូ​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ពេទ្យ​អង្គ​ឌូ​ង​ដល់​វិមានឯករាជ្យ​នឹង​បញ្ចប់​នៅ​ដំណាច់​ខែកញ្ញា​

1390
ចែករម្លែក
  • 1
    Share

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ការដ្ឋាន​ដាក់លូ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ពេទ្យ​អង្គ​ឌូ​ង​ដល់​វិមានឯករាជ្យ ស្ថិតក្នុង​អាណាចក្រ​ខណ្ឌដូនពេញ គ្រោង​នឹង​បញ្ចជប់​នៅ​ដំណាច់​ខែកញ្ញា​២០១៨​ខាងមុខ​ ក្រោយពី​ការដ្ឋាន​នេះ​បានចាប់ផ្តើម​ដំណើរ​ការដ្ឋាន​អស់​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​។​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងថា ការដ្ឋាន​នេះ​
​ដាក់លូ​បាន​ចំនួន​ជាង​៣០០​កង់​ហើយ នៅ​ចំណុច​រោងកុន​លុ​ច្ស និង​នៅមុខ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ហើយ​មកដល់ពេលនេះ កំពុង​ដាក់លូ​នៅ​ចំណុច​ធនាគារជាតិ​កម្ពុ​ជា​បន្តទៀត​។​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​នេះ​នឹង​ប្រើប្រាស់​រយៈ​ពីរ​ខែ ដោយ​ចាប់ពី​ខែកក្កដា រហូតដល់​បំណាច់​ខែកញ្ញា​ខាងមុខ​នឹង​បញ្ចប់​ជា​ស្ថាពរ​ដោយសារតែ តំបន់​នេះ​មាន​លូ​ចាស់​ស្រាប់​ដោយ​កន្លែង នឹងត្រូវ​ដាក់លូ​ថ្មី​ដោយ​កន្លែង ហើយ​ប្រព័ន្ធ​លូ​មួយ​ខ្សែ​នេះ អាច​រំដោះ​ទឹក​លើ​មហាវិថី​ព្រះ​នរោត្តម ពី​វត្តភ្នំ ចុះមក​ផ្លូវ​១៥៤ បន្ត​ទម្លាក់​ទៅ​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​លេខ​២៤០ ក្នុង​ខណ្ឌដូនពេញ​៕សរន