ដាក់​វិធាន​ការហាម​ដាច់ខាតរ​ថ​យន្ត​ធំៗ ចេញ ចូល ក្រុងភ្នំពេញ​ពេល​ថ្ងៃ ,​និង​ការលុបបំបាត់ ប័ណ្ណ​អនុញ្ញាតិ ចេញ ចូល A B​និង​C

1446
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ជាថ្មី​មួយទៀត​គឺ​ហាមឃាត់​រថយន្ត​ធំៗ ចេញ ចូល​រាជធានី​ភ្នំពេញ​នៅពេល​ថ្ងៃ​ដាច់ខាត​រួម​និង​ការលុបបំបាត់​មិនឱ្យ​មាន​ប័ណ្ណ​អនុញ្ញាតិ ចេញ ចូល​រាជធានី​ភ្នំពេញ​ប្រភេទ​A B​និង​C នៅមាន​ទៀត​ទេ ។​
​ការបញ្ជាក់​ពី​វិធានការ​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​២៨ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន នៅ​សាលាខណ្ឌ​ចំការមន ។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ចាប់ពីពេលនេះ​តទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​ឱ្យមាន​ដាច់ខាត ហើយក៏​លែងឱ្យ​មានការ​កំណត់​ម៉ោង​នេះ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូចជា​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល A B​និង​C​ជាដើម​ត្រូវ​បញ្ចប់​។​លោក​បញ្ជាក់ថា​៖ កន្លងមកនេះ រថយន្ត​ចេញ ចូល​រាជធានី​ភ្នំពេញ​បាន​តាមចិត្ត​ឱ្យ​តែមាន​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ បង្ករ​ឱ្យមាន​គ្រោះថ្នាក់​និង​កកស្ទះ​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​។ លោក​បញ្ជាក់​បន្ថែមថា​៖ អា​រឿង​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ គេ​អាច​កូ​ពី​បាន​យ៉ាង​ស្រួល​ហើយ​នរណា​គេ​ឬ​ស្ថាប័ន​ណា​ជា​អ្នក​យកមក​ពិនិត្យថា ពិត​ឬ​មិន​ពិត​នោះ​។ ទាំងនេះហើយ​ដែល​ធ្វើឱ្យ​រថយន្ត​ធំ​ឆ្លៀតឱកាស​ចេញ ចូល​ក្រុង​បាន​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​ឱ្យមាន​ដាច់ខាត តែ​អាច​ចេញចូល​ក្រុង​បាន​ចាប់ពី​ម៉ោង ៨ ទៅ​៩​យប់​។​តែ​សម្រាប់ ផ្លូវ​បី​ខ្សែ​ធំៗ មិនឱ្យ​រថយន្ត​ធំ​ឆ្លងកាត់​ដាច់ខាត នោះ គឺ​ផ្លូវ ព្រះមុនីវង្ស ព្រះ​ស៊ី​សុ​វ​ត្តិ​និង ព្រះ​នរោត្តម ។​
​ក្រៅ​បញ្ហា​ខាងលើ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្តថា​៖ ចៅសង្កាត់ មេភូមិ បើ​មិន​ធ្វើ​ការងារ​បំរើ​ប្រជាពលរដ្ឋ​ទេ​និង​មានប​ញ្ហ​ហើយ ដូច្នេះ​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ធ្វើ ដើម្បីឱ្យ​ប្រពល​រដ្ឋ​ពេញចិត្ត​ពេញ​ថ្លើម​។​លោក​បន្តថា បើ​ក្រុមហ៊ុន​ធ្វើ​មិនត្រូវ​តាមច្បាប់ ខុស​បច្ចេកទេស អាជ្ញាធរ​ខណ្ឌ​ឃាត់​ភ្លាម ក្រុមហ៊ុន​នរណា​ក៏ដោយ សំខាន់​កុំឱ្យ​ទៅ​ឃាត់​គេ ដើម្បី​យកលុយ​នោះ​ទើប​យើង​ខុស ។​មន្ត្រី​របស់​យើង​ត្រូវ​មើល​ច្បាប់​សំណង់​ឡើងវិញ ។ ប​ញ្ងា​លូ ផ្លូវ ខូច​គ្មាន​នរណា​ច្បាស់​ជាង​លោក មេភូមិ ចៅសង្កាត់​នោះទេ ដូច្នេះ បើ​មាន​បញ្ហា​ខូច​ឬ ត្រូវ​ជួសជុល​យ៉ាងណា​នោះ ត្រូវ​រាយការណ៍​មក​ខណ្ឌ ដើម្បី​ដោះស្រាយ សំដៅ​ធ្វើយ៉ាងណា​បំរើការ​ចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ លោក​អភិបាល​រាជធានី​បញ្ជាក់ទៀតថា​៖ នៅ​ខណ្ឌចំការមន មាន​សង្កាត់​មួយ គឺ​ទន្លេបាសាក់ ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​មិនទាន់​ល្អ​នូវឡើយ​ទេ ពិសេស​ការចត​មិនមាន​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍​។​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សង្កាត់​នេះ​ឱ្យ​ល្អ​ប្រសើរឡើង​។​

ក្រោយពី​បាន​ជំ​ញ​ឱ្យ​អនុវត្ត​ការងារ​បន្ត​ហើយ​នោះ លោក​ឃួ​ង ស្រេង ក៏បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌចំការមន រួមទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ផងដែរ ដោយ​កន្លងមកនេះ បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​៕