ដាក់​សា្ល​ក​សញ្ញា​បង្ហាញ​រមណីយ​ដា្ឋ​ន​ទេសចរណ៍ធម្មជាតិ​ដី​រលុះ​ធំ បន្ទាប់ពី​មាន​គេ​ទៅ​ទស្សនា​ច្រើនឡើងៗ​

1989
ចែករម្លែក
ដាក់​សា្ល​ក​សញ្ញា​បង្ហាញ​រមណីយ​ដា្ឋ​ន​ទេសចរណ៍ធម្មជាតិ​ដី​រលុះ​ធំ បន្ទាប់ពី​មាន​គេ​ទៅ​ទស្សនា​ច្រើនឡើងៗ​

ដោយ​: ប​.​ជ័យ / ឧ​ត្ត​រ​មានជ័យ​: អាជា្ញធរ​ក្រុង​សំរោង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានរៀបចំ​លើក​សា្ល​ក​សញ្ញា​បង្ហាញ​ទីដៅ​ជូន​ភ្ញៀវ ទៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដី​រលុះ​ធំ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៨ គោក​ច័ន្ទ​រី​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ស្លាក​១​កន្លែង​នោះ ដាក់​នៅត្រង់ចំណុច​កែង​រង្វង់​មូល​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ នា​ក្រុង​សំរោង​ឯណេះ​ទេ ដើម្បី​បង្ហាញ​ប្រាប់​ទិសដៅ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ឲ្យ​ទៅ​ទស្សនា​។ នេះ​បើតាម​លោក អ៊ុន សុ​ភ័​ក្រ អភិបាលក្រុង​សំរោង បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក​និយាយ​ដែរ​ថា ក្នុង​រយៈពេល​១​ខែ​ចុង​ក្រោយនេះ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​នោះ​ច្រើន​ជា​ហូរហែ ក្នុង​ចំនួន​រាប់សិប​រាប់​នាក់​ក្នុង​១​ថ្ងៃៗ​។ ការ​ផ្អូក​ផ្អើល​នាំគ្នា​ទៅ​ទស្សនា​នោះ បើ​យោង​ការវិភាគ​របស់​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា ថា​នោះ​មកពី​: ១-​ល្បីៗ​តៗ​គ្នា​តាមរយៈ​ការផ្សាយ​របស់​សារព័ត៌មាន​គ្រប់​ប្រភេទ និង​បណ្តាញ​សង្គម​នានា​។ ទី​២- បណ្តាញ​ផ្លូវ​នានា ពិសេស​ផ្លូវជាតិ​លេខ​៥៨ ឆ្លងកាត់​ទីនោះ​។ ទី​៣- ដោយសារ​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​នៅ​ក្រុង ខេត្ត​នោះ​គ្រាន់​រស់​មាត់ រស់​ត្រគាក​ជាង​មុន ឬ​អាច​ថា មិន​រស់​តែ​មាត់​ត្រគាក​ស្លាប់​ស្តូក​ដូច​មុន​។ ទី​៤- មាន​តារាចម្រៀង តារា​សម្តែង​ល្បីៗ មាន​កញ្ញា​ឱក សុគន្ធ​កញ្ញា ជាដើម បាន​ទៅ​សហការ​ធ្វើការ​ជំរុញ​ទីផ្សារ (Promotion)​។ ទី​៥- រដូវ​នេះ អាកាសធាតុ​ប្រសើរ​ជាង​មុន​៕ ល​