ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឍមណ្ឌល​គ្រឿង​កសិកម្ម​នៃ ចុះ​អនុសារ​ណៈរ​វាង​សាកលវិទ្យាល័យ​មានជ័យ​និង​ក្រុមហ៊ុន​គូ​បូ​តា​

904
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មជ្ឍមណ្ឌល​គ្រឿង​កសិកម្ម​ដែលជា​លទ្ធផល​នៃ​ការចុះ​អនុសារ​ណះរ​វាង​សាកលវិទ្យាល័យ​មានជ័យ​(MCU) និង​ក្រុមហ៊ុន​គូ​បូ​តា​(KUBOTA Co.,Ltd) ត្រូវបាន​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាកលវិទ្យាល័យ​មានជ័យ ស្ថិត​ក្នុងភូមិ​/ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

លោក​សំ ង៉ា សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​មានជ័យ​បាន​មាន​ប្រសា​ស​ន៍ថា  មជ្ឍមណ្ឌល​គ្រឿង​កសិកម្ម​ដើម្បី​ចុះ​អនុសារ​ណះរ​វាង​សាកលវិទ្យាល័យ​មានជ័យ​ និង​ក្រុមហ៊ុន​គូ​បូ​តា​នេះ​ចង់បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​អប់រំ​និងកម្លាំងកាយ ចិត្ត ស្មារតី ​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ដល់​និស្សិត​និង​សាកលវិទ្យាល័យ​ទាំងអស់​ ឲ្យ​កាន់តែ​ខិតខំ​បំពេញ​បេសកម្ម​អប់រំ​បណ្តុះបណ្តាល​។​

លោក​សំ ង៉ា​បាន​រំលឹកថា  សាកលវិទ្យាល័យ​មានជ័យ​នេះ​ជា​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​សា​ធា​រណៈដែល​ផ្តួចផ្តើម​កសាងឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោកស្រី​ម៉ៅ​ ម៉ា​ល័យ កែ​គឹមយ៉ាន​កាលពី​ឆ្នាំ​២០០៧ ហើយ​គ្រឹះស្ថាន​នេះ បាន​បណ្តាល​បណ្តា​ល​និស្សិត​បាន​១១​ជំនាន់​មកហើយ​។​

ជា​រៀងរាល់ឆ្នាំ​ដើម្បី​លើកកម្ពស់ និង​ពង្រឹងគុណភាព​បណ្តុះបណ្តាល​ឲ្យ​សម​តាម​ស្តងដា​ជាតិ តំបន់ និង​អន្តរជាតិ ហើយ​សាកលវិទ្យាល័យ​មានជ័យ​បាន​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក្នុងន័យ​អភិវឌ្ឍ​ន៌​កម្មវិធីសិក្សា​ផ្លាស់ប្តូរ​បទពិសោធ​ន៌ ការងារ រក្សា​វប្បធម៌ អ​វិ​យ៌​ធម៌​ជាតិ និង​អន្តរជាតិ​សុខដុម​រមនី​យ៌​កម្ម​។​

លោក ​អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​អំណ​គុណ​ដល់​លោក​ចា​លីម​ចៃ គិត​ទី​ប៊ុន​កន ប្រធាន​ក្រុមហ៊ុន​គូ​បូ​តា​ប្រចាំ​កម្ពុជា ​ដែល​តាមរយៈ​លោក​សៀង តូ​ហ៊ី តំណាង​អ្នក​ចែកចាយ​ផលិតផល​នេះ​ប្រចាំខេត្ត​បន្ទាយមានជ័យ​ ដែល​បានផ្តល់​ការឧបត្ថម្ភ​និង​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឍមណ្ឌល​គ្រឿង​កសិកម្ម ​ដែល​បាន​ចុះ​អនុសារ​ណះ​យោគយល់​គ្នា ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ប្រសើរ​ឡើង​និង​ប្រកបដោយ​និរន្តរភាព ​រវាង​សាកលវិទ្យាល័យ​មានជ័យ​និង​ក្រុមហ៊ុន​គូ​បូ​តា​។

លោក​បន្តថា ក្នុង​អាគារ​នោះ​មាន​គ្រឿងយន្ត​កសិកម្ម មាន​បំពាក់​ផ្ទុក​ទៅដោយ ត្រាក់ទ័រ គោយន្ត ម៉ា​ស៊ី​ន​បូមទឹក និង​បរិ​ខា​គ្រឿ​យន្ត ​ដែល​និង​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​នៅថ្ងៃនេះ​ មានការ​ចូលរួម ឧបត្ថម្ភ​ថវិការ​សាងសង់​អាគារ​នេះ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន ,​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី​សុង ផល្លី​ន ,​លោក​សៀង តូ​ហ៊ី ,​លោក​សាន ស៊ានហូ ជាដើម​។

នាឱកាស​នោះ លោក​ចា​លីម​ចៃ គិត​ទី​ប៊ុន​កន ប្រធាន​ក្រុមហ៊ុន​គូ​បូ​តា ប្រចាំ​កម្ពុជា​ជា បាន​មាន​ប្រសា​ស​ន៍ថា ការចុះ​អនុ​ស្ស​រណៈ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ​មានជ័យ​ និង​ក្រុមហ៊ុន​គូ​បូ​តា​បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ ដើម្បី​ឲ្យ​បាន​ដំណើរការ​នេះ​ជឿជាក់ថា​ដេ​ប៉ា​តេ​ម៉​ង់​គ្រឿងយន្ត​កសិកម្ម ​នៃ​មហាវិទ្យាល័យ​កសិកម្ម និង​ច្នៃ​អាហារ នឹង​អាច​បង្កើន​និង​ពង្រីក​បាន​នូវ​គុណភាព​នៃ​ការបង្រៀន ​និង​រៀន​របស់​គ្រូ​និង​និស្សិត​ដែល​ផ្សារភ្ជាប់​គ្នា​រវាង​គ្នា​សិក្សា​និង​ទ្រឹស្តី និង​អនុវត្ត​និង​បន្ត​ចែករំលែក​ចំណេះដឹង​នេះ​ដល់​បងប្អូន​សិ​ករ ដើម្បី​រួមចំណែក​ជួយ​ឲ្យ​កសិផល​កើនឡើង​តាម​តម្រូវការ​និង​ផ្សព្វផ្សាយ​គុណភាព និង​ប្រសិទ្ធភាព គ្រឿងយន្ត គ្រឿងចក្រ និង​ផលិតផល​របស់​ក្រុមហ៊ុន​គូ​បូ​តា​ឲ្យ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕B/