ដាច់​ផ្ងារ​: ឃើញ​ស្អាត​ខំ​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ ដល់​តែ​បាន​ដល់ដៃ​ខុសគ្នា​ដូច​មេឃ​ដី​

1069
ចែករម្លែក

​អ្នក​ទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​ឮ​ពាក្យ​ថា “​ប្រយ័ត្ន​ចាញ់បោក​កាមេរ៉ា​”​។ នេះ​ជាការ​ក្រើន​រំឭកថា អ្នកខ្លះ​មិន​ស្អាត​ទេ ប៉ុន្តែ​ដល់ពេល​រូបថត​ប្រែជា​ស្អាត​ប្លែក​ខុសពី​រូប​ខាងក្រៅ​ដាច់​ព្រោះ​បាន កាមេរ៉ា​យោង​។ ដូច្នេះ​មុននឹង​ដាក់ចិត្ត​ស្រឡាញ់​អ្នកណាម្នាក់​ដោយ​គ្រាន់តែ​ឃើញ​រូបថត​ប្រយ័ត្ន ចាញ់បោក​កាមេរ៉ា​។

​យ៉ាងណាមិញ អ្នក​ដែល​និយម​ចូលចិត្ត​កុម្ម៉ង់​ទិញ​អីវ៉ាន់​តាម​អន​ឡាញ​ជាច្រើន​បាន​ខកចិត្ត​ស្តូក ចំពោះ​អីវ៉ាន់​ដែល​ពួកគេ​កុម្ម៉ង់​ទិញ​។ ពេល​ឃើញ​រូប​ក្នុង​អន​ឡាញ​ស្អាត​ក៏​កុម្ម៉ង់​ទិញ ប៉ុន្តែ​នៅពេល​ឥ​វ៉ាន់ ប្រគល់ដល់ដៃ ហើយ​យកមក​ស្លៀកពាក់ ឬ​ប្រើប្រាស់​បែរជា​ខកចិត្ត​ស្តូក​ព្រោះ​វា​ខុសពី​ក្នុង រូប​ស្រឡះ​។​

​ទាំងនេះ​ជា​រូបភាព ដែល​អ្នកទិញ​តាម​អន​ឡាញ​ខកចិត្ត​បង្ហោះ​ចែករំលែក​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួល​: ខុម​