ដាច់​រ៉​ត​យោង​នៅ​សំណង់​សណ្ឋាគារ​មួយៈ​ស្លាប់​មនុស្ស​បួន​នាក់​,​របួសធ្ងន់​ម្នាក់​

374

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​ដោយសារ​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​មកក្រោម នៅ​ការដ្ឋាន​សំណង់​សណ្ឋាគារ ឌី​យ៉ា​ម៉​ង់ ក្រោ​ន​(Diamond Crown) និង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ខៀវ​កាញារីទ្ធ បានបញ្ជាក់​នៅក្នុង​គណ​នី​ហ្វេ​ស​ប៊ុ​ករ​បស់លោក​នៅមុននេះ​បន្តិច​។​

ដាច់​រ៉​ត​យោង​នៅ​សំណង់​សណ្ឋាគារ​មួយៈ​ស្លាប់​មនុស្ស​បួន​នាក់​,​របួសធ្ងន់​ម្នាក់​(រូបថតហ្វេសប៊ុកលោកខៀវកាញារីទ្ធ)

​សេចក្តីរាយការណ៍​បាន​រៀបរាប់ថា​កាលពី​ម៉ោង ៧:១៥​ព្រឹក ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​មកក្រោម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន បួន​នាក់ និង​របួសធ្ងន់​ចំនួន​មួយ​នាក់ នៅ​ចំណុច​ការដ្ឋាន​សំណង់​សណ្ឋាគារ Diamond Crown និង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​សុទ្ធសឹង​ជា​ភេទ​ប្រុស​ទាំង​នាក់​ប្រាំ​នាក់ គឺ ទី​១- ឈ្មោះ លីម វែង អាយុ​១៨ ឆ្នាំ រស់នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ របួស បាក់ជើង បាក់ដៃ និង​ក្បាល​ធ្ងន់ធ្ងរ (​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​), ទី​២-​ឈ្មោះ តន អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​របួស បាក់ឆ្អឹង​ជើង​ទាំងពីរ (​ត្រូវ​យកទៅ X-ray ), ទី​៣-​ឈ្មោះ ធោ​ន កក អាយុ​១៩​ឆ្នាំ រស់នៅ​ស្រុក​សន្ទុក ខេត្ត កំពង់ធំ (​ស្លាប់​) ទី​៤-​ឈ្មោះ ប្រាក់ ឃឿន អាយុ ៣៨​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ (​ស្លាប់​) និង​ទី​៥-​ឈ្មោះ បុរី អាយុ​២៣ ឆ្នាំ រស់នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ( ស្លាប់​)​៕សរន

ដាច់​រ៉​ត​យោង​នៅ​សំណង់​សណ្ឋាគារ​មួយៈ​ស្លាប់​មនុស្ស​បួន​នាក់​,​របួសធ្ងន់​ម្នាក់​