ដាំ​ដើមឈើ​ ២០០០​ដើម​ឡើងវិញ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

627
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​÷​ អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១០​ខែមិថុនា​បានធ្វើ​យុទ្ធនា​ការដាំ​ដើមឈើ ប្រមាណ​ជា​២០០០​ដើម នៅមុខ​បរិវេណ​ប្រាសាទ​ប្រិ​យ៍ នៃ​រមណីយដ្ឋាន​អង្គរ​។​ក្នុង​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​ព្រះសង្ឃ​ជាច្រើន​អង្គ ពុទ្ធបរិស័ទ និង​វិស័យ​ឯកជន និង​សិស្សានុសិស្ស​ជាច្រើន​ទៀត​។​

ព្រះ​វិជ័យ​រង្សី បណ្ឌិត លាច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប មាន​សង្ឃដីកា​ថា ព្រៃឈើ​អាច​ការពារ​នូវ​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​ជា​ម្លប់​សម្រាប់​មនុស្ស សត្វ​ទូទៅ​។ ព្រះអង្គ​មានទឹក​ព្រះទ័យ​សប្បាយរីករាយ​ដែល​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការដាំ​ដើមឈើ​នៅទីនេះ​។ ក្នុងនាម​ព្រះអង្គ​ផ្ទាល់ និង​តំណាងឱ្យ​គណៈសង្ឃ​ក្នុង​ក្រុង​សៀមរាប សូម​ចម្រើនពរ អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទូទៅ សុំឱ្យ​មានការ​ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើនជាង​ការកាប់បំផ្លាញ​។​

ថ្លែង​ក្នុង​កម្មវិធី​នេះ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​អរគុណ​ដល់​អ្នកចូលរួម​គ្រប់​ម​ជ្ឈ​ដ្ឋាន​ទាំង​វិស័យ​ឯកជន ស្ថាប័នរដ្ឋ ដែលមាន​សទ្ធា​ចូលរួម​ដាំ​ដើមឈើ​នាពេលនេះ​។ លោក​បន្តថា ការបាត់បង់​ព្រៃឈើ​បណ្តាលឱ្យ​មនុស្ស និង​ប្រាសាទ​មានការ​រងគ្រោះ ដូច្នេះ​ការចូលរួម​នាពេលនេះ​ពិតជា​មានសារសំខាន់ និង​ជា​បុណ្យ​កុសល​មួយ​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ និង​មនុស្ស​ជំនាន់​ក្រោយ​។​

បច្ចុប្បន្ន​មាន​ជនខិលខូច​បាន​កាប់បំផ្លាញ​ច្រើន​ទៅៗ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែង​ព្យាយាម​ទប់ស្កាត់​នូវ​បទល្មើស​នានា និង​គ្រោង​ដាំ​បន្ថែម​ឡើងវិញ​៣៥​ហិក​តា​នៅ​ទីតាំង​ផ្សេងគ្នា ដែល​នឹង​បើក​យុទ្ធនា​ការដាំ​ដើមឈើ​៤​ម៉ឺន​ដើម នៅ​រដូវវស្សា​ក្នុងឆ្នាំនេះ​៕​Ha