ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​នៅលើ​សួនច្បារ DN ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​មួយកម្រិត​ទៀត​

234
ចែករម្លែក

ដោយ​: រ៉ា​ម៉ន
​ភ្នំពេញ​:
មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើ​ការដាំ​ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​បន្ថែមទៀត នៅលើ​សួនច្បារ​DN ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ក្រោយពី​បាន​ដាំ​ស្មៅ​និង​ផ្កា​រួចហើយ ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​អោយ​កាន់តែ​រីក​ស្រស់បំព្រង​រួច​មួយកម្រិត​ថែមទៀត​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ សីហា​នេះ​ថា អនុវត្តតាម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​នៅលើ​សួនច្បារ​DN ក្រោយពី​យើង​បាន​ដាំ​ស្មៅ​និង​ផ្កា​រួចហើយ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ឲ្យ​កាន់តែ​រីក​ស្រស់បំព្រង​រួច​មួយកម្រិត​ថែមទៀត​។​

​លោក​បន្តថា​៖ ការដាំ​ដើមត្នោត​ពេជ្រ​នៅលើ​សួនច្បារ​DN​នេះ​មួយចំណែក​គឺ​ដើម្បី​លើក សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​ទាក់ទាញ​ភ្លៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​ដោយសារតែ​សួនច្បារ​DN ស្ថិតនៅក្នុង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ដែលជា​មហាវិថី​មួយ​ត្រូវបាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​។ សួនច្បារ​DN​ក្រៅពី​លើក ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ហើយ​នោះ វា​ក៏​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ ទាំង​ពេលព្រឹក ពេល​ល្ងាច​និង​ពេល​រាត្រី​ផងដែរ ដែល​តម្រូវអោយ​រដ្ឋបាល​រាជធានី​ធ្វើការ​ថែទាំ​រាល់ថ្ងៃ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​កែសម្រួល​សួនច្បារ​សាធារណៈ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​កន្លែង ជាមួយនិង​ការស្ថាបនា​បង្គន់​សាធារណៈ​ស្អាតៗ និង​មាន​ស្តង់ដា​ដាក់​តាម​សួនច្បារ​ផងដែរ​។ ដោយហេតុថា សួនច្បារ​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ ទុកអោយ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ​។ ផ្តើមចេញពី​បញ្ហា​នេះ ទើប រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​កែសម្រួល ធ្វើយ៉ាងណា​ឲ្យ​តាម​បណ្ដាល​សួនច្បារ​នីមួយៗ​គឺ​សុទ្ធតែ មាន​កន្លែង​សំរាប់​អោយ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ ព្រោះថា​ការហាត់​ប្រាណ​ជា​ឱសថ ជំងឺ​ដ៏​ស​ក្កិ​សិទ្ធ​ក្នុងការ​ព្យាបាល​ជម្ងឺ​គ្រប់​ប្រភេទ​៕ ល​

#