ដាំ​ដើម​ចំប៉ី​និង​ដើម​ផ្កា​លម្អរ បុស្សបុក រង្វង់​មូល​ស្រុក​គូលែន សម្រាប់​តម្កល់​រូបសំណាក់​លោក​ឪ​សួង​

1309
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ លោក​គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ រួមជាមួយ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ព្រមទាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ដាំ​ដើម​ចំប៉ី​និង​ដើម​ផ្កា​លម្អរ បុស្ស​ប៉ុក នៅ​រង្វង់​មូល​ស្រុក​គូលែន សម្រាប់​តម្កល់​រូបសំណាក់​លោក​ឪ​សួង (​អ្នក​សច្ចំ​ភ្នំ​ត្បែង​) ។​
​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹងថា​៖​ការតម្កល់​រូបសំណាក់​លោក​ឪ​សួង (​អ្នក​សច្ចំ​ភ្នំ​ត្បែង​)​និង​ការ ដាំ​ដើម​ចំប៉ី និង​ដើម​ផ្កា​លម្អរ បុស្សបុក រង្វង់​មូល​ស្រុក​គូលែន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កំសាន្ត​នៅ​ខេត្តព្រះវិហារ​កាន់តែច្រើន​ថែមទៀត ស្រប​ពេលដែល​ផ្លូវ​ជាច្រើន​ខ្សែ​ទៅកាន់​ខេត្ត​នេះ ល្អ​ស្អាត​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​នោះ​។​
គួរ​បញ្ជាក់ដែរថា​៖​លោក​សំ លាង​ទ្រី ធ្លាប់បាន​មានប្រសាសន៍​ហើយ​ថា ការរៀបចំ​រូបសំណាក់​នេះ​ឡើង គ្រាន់តែ​ជាការ​តំណាងអោយ​លោក​ឪ​សួង អ្នកមាន​បុណ្យ​បារ​ម៉ី អ្នក​សច្ចំ​ភ្នំ​ត្បែង ជាពិសេស​គឺមាន​បំណង​សូមអោយ​វិញ្ញាណ​ក្ខ័​ន្ធ​លោកតា​មក​សន្ធិ​នៅ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​រស់នៅ​ជា​ខែ្មរ​តែមួយ ក្រោម​ម្លប់​សន្តិភាព វឌ្ឍនភាព ដូច​សម័យ​មហានគរ ។​
លោក​ប្រធាន​បាន​រំលឹក​ទៀតថា​៖ ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះវិហារ លោក​សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​ទទួលយក​នូវ​រាល់​ការរិះគន់​ដើម្បី​ស្ថាបនា ការផ្តល់​មតិ ដែលជា​ការរួមចំណែក​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ជាតិខ្មែរ​យើង ៕