ដាំ​បាន​ធំៗ​ល្អ​ណាស់​! ពិតជា​ជើងឯក​ខាង​ដាំ​បន្លែ​មែន​

1465
ចែករម្លែក

បុរស​ម្នាក់​ឈ្មោះ អៀន នៀល (Ian Neale) បាន​ក្លាយជា​ជើងឯក​ខាង​ដាំ​បន្លែ​ដោយសារ គាត់​ដាំ​ការ៉ុត ថៃ​ថាវ និង​ស្ពៃក្តោប​បាន​យ៉ាង​ធំៗ​អស្ចារ្យ​។

​បុរស​ដែលមាន​វ័យ ៧៥ ឆ្នាំ​ខាងលើនេះ​ដាំ​ការ៉ុត​បាន​ធំ​បំផុត​ដែលមាន​ទម្ងន់​ជាង ៤ គីឡូក្រាម ថៃ​ថាវ​ទម្ងន់ ១៩ គីឡូក្រាម និង​ស្ពៃក្តោប​ទម្ងន់ ២៩ គីឡូក្រាម​។

​គាត់​បាន​ក្លាយជា​ជើងឯក​ខាង​ដាំ​បន្លែ​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​មាន​ឈ្មោះថា Harrogate Autumn Flower Show នៅ​តំបន់​ណស យ៉​ក​សៀ (North Yorkshire) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​។

​គាត់​និយាយ​អំពី​ការដាំ​បន្លែ​របស់គាត់​ថា “​គ្មានអ្វី​ជា​អាថ៌កំបាំង​ទេ សំខាន់​ឱ្យតែ​យើង​យល់ដឹង​ពី ស្ថានភាព​ដាំ​ដុះ​ឱ្យបាន​ច្បាស់ ហើយ​ចំណាយពេល​ឱ្យ​ច្រើន​ដើម្បី​ថែទាំ​ដំណាំ​។ ហើយ​យើង ចំណាយ​អស់ប្រាក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ​ជីកំប៉ុស និង​ជី​កសិកម្ម​”​។

​គាត់​បាន​បន្តថា ការ៉ុត និង​ថៃ​ថាវ​យក្ស​ដែល​គាត់​ដាំ​បាន​គឺ​ទុកឱ្យ​គោ និង​សេះ​ស៊ី គឺ​គាត់​ទុក​តែ ស្ពៃក្តោប​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​