ដា​នី​ញែ​ល ជែ​ម​ស៍ ក្លាយជា​កីឡាករ​ដំបូង ដែល​លោក អូ​ឡេ ហ្គា​ន់​ណា សូល ស្យែ​រ ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​

658
ចែករម្លែក

​កីឡាករ ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងឋានៈ ជា​អ្នកចាត់ការ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
ខ្សែបម្រើ​ស្លាប​សញ្ជាតិ​វ៉េ​ល​រូបនេះ​បាន​ឆ្លង​ផុត​ការពិនិត្យ​សុខភាព​កាលពី​សប្តាហ៍​មុន ហើយ​នៅពេលនេះ​បានបញ្ជាក់​ជា​ផ្លូវការ​ដោយ​ក្លឹប​យូ​ណាយ​ធី​ត​។​
​ ​
​ជែ​ម​ស៍ សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​១៥​លាន​ផោន និង​បូករួម ទាំង​ប្រាក់​បន្ថែម​៣​លាន​ផោន​ទៀត​ពី​ក្លឹប Swansea City ។​
​ ​
​ក្លឹប Monaco ក៏បាន​ដាក់សំណើ​ដែរ ប៉ុន្តែ​យឺតយ៉ាវ​បន្តិច​ហើយ ស្របពេល​ក្លឹប Everton និង​ក្លឹប Leicester City ក៏​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​ផងដែរ ប៉ុន្តែ ជែ​ម​ស៍ ចាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) គ្រូបង្វឹក​សញ្ជាតិ​វ៉េ​ល​បាន​គាំទ្រ​ជែ​ម​ស៍ ឲ្យ​សាង​កេរ្តិ៍ ឈ្មោះ​ជាមួយ​យូ​ណាយ​ធី​ត បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ​នៅ​ក្របខណ្ឌ Championship នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​