ដា​នី​ញែ​ល ស្ទឺ​រី​ច នឹង​ប្រជែង​យក​កៅអី​នៅ​លី​វើ​ភូ​ល​

906
ចែករម្លែក

​ដា​នី​ញែ​ល ស្ទឺ​រី​ច (Daniel Sturridge) ប្តេជ្ញា​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​លី​វើ​ភូ​ល​និង​បានបង្ហាញ ពី​ទេពកោសល្យ​​របស់ខ្លួន​ចំពោះមុខ​អ្នកចាត់ការ យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នៅមុន​រដូវ​កាល​ថ្មី​ចូលមក​ដល់​។​

​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​បាន​ចំណាយពេល​ពាក់កណ្តាល​ទី​២​នៃ​រដូវ កាល​មុន​ខ្ចី​ជើង​ជាមួយ​ក្លិប West Bromwich Albion បន្ទាប់ពី​មានការ​លំបាក​ក្នុងការ​ស្វែងរក​ឱកាស​ចូលក្នុង​ក្រុម ជម្រើស​នៅ​ពហុ​កីឡដ្ឋាន Anfield ។​

​ស្ទឺ​រី​ច វ័យ​២៨​ឆ្នាំ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លិប Liverpool ប៉ុន្តែ​បាន​ប្តេជ្ញា ចាប់ផ្តើម​ជាថ្មី បន្ទាប់ពី​បង្ហាញមុខ​ក្នុងជំនួប​មិត្តភាព​ជាមួយ​ក្រុម Chester ក្រុម Tranmere Rovers និង​ក្រុម Bury ។​
​ ​
​ស្ទឺ​រី​ច បាន​និយាយថា “​ខ្ញុំ​គិតថា នៅ​ជាមួយ​លី​វើ​ភូ​ល សង្ឃឹមថា ជា​ផ្នែក​មួយ​ក្នុង​ក្រុម​នេះ នៅ​សប្តាហ៍ ខាងមុខៗ​ទៀត​។ ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​គឺ​ដំណើរការ​បានល្អ​។ ខ្ញុំ​រីករាយ​ចំពោះ​រដូវ​កាល​ខាង​មុន ហើយ​ប្រសើរ​ណាស់​ដែល​បាន​ត្រឡប់មកវិញ​”​។​
​ ​
​លោក ក្លប់ បាន​បើកទ្វារ​ឲ្យ ស្ទឺ​រី​ច ត្រឡប់មកវិញ ដោយនិយាយ​បន្ទាប់ពី​លទ្ធផល​ស្មើ ០-០ កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម Bury ថា គ្មាន​សមាជិក​ណាមួយ​ក្នុង​ក្រុម​ត្រូវបាន​ដកចេញ​ទេ​។​
​ ​
​ស្ទឺ​រី​ច អាច​នឹង​បង្ហាញមុខ​ម្តងទៀត​នៅពេល​ក្លឹប​លី​វើ​ភូ​ល​ធ្វើដំណើរ​ទៅ​ទឹកដី Ewood Park ដើម្បី​ប្រកួត​ជាមួយ​ក្រុម Blackburn Rovers នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ដា​នី​ញែ​ល ស្ទឺ​រី​ច (Daniel Sturridge)