ដា​នី​ញែ​ល ឡេ​វី ធានា​ចំពោះ​អ្នកគាំទ្រ​ថា​ការចំណាយ​លើ​ពហុ​កីឡដ្ឋាន​ថ្មី​មិន​រាំងស្ទះ​សកម្មភាព ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ទេ​

711
ចែករម្លែក

លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy) នាយក​ក្លិប តូ​តិ​ន​ហេម​(Tottenham) បាន​ធានា​ចំពោះ​អ្នកគាំទ្រ​ថា​ក្លិប​នឹងមិន​រាំងស្ទះ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ដោយសារ​ការ ចំណាយ​ច្រើន​លើ​ពហុកីឡាដ្ឋាន​ថ្មី​នោះទេ​។​
​ ​
​ក្លិប ស្ពឺរ​(Spurs) មិនបាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ណា​ម្នាក់​ទេ​កាលពី​រដូវ ក្តៅ​កន្លងមក ជា​លើកដំបូង​ដែល​ក្លឹប​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​គិត​ចាប់ពី​ឆ្នាំ​២០០៣​មក​។
​ ​
​រឿងនេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ក្នុងចំណោម​អ្នកគាំទ្រ​ថា ពហុកីឡាដ្ឋាន​ដែល​ចំណាយ ទឹកប្រាក់​អស់​៨៥០​លាន​ផោន​និង​មាន​កៅអី​សម្រាប់​អ្នកទស្សនា​៦២.០៦២​នាក់​នោះបាន​រារាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) មិន​ឲ្យ​ទិញ​កីឡាករ​បន្ថែម​បាន​។​
​ ​
​លោក ឡេ​វី បាន​បញ្ជាក់ថា ក្លឹប​មាន​គោលការណ៍​ច្បាស់លាស់​នៅ​រដូវ​ទិញដូរ​កីឡាករ នា​រដូវក្តៅ​ខាង​មុន ហើយ​ថា កីឡាករ​មួយចំនួន​នឹងត្រូវ​ចាកចេញ​ចំណែក​កីឡាករ​ជា គោលដៅ​នឹង​ចូលមក​វិញ​។​
​ ​
​លោក ឡេ​វី បន្តថា “​លោក ប៉ូ​ចេ​តទី​ណូ មិន​ចង់​ទិញ​កីឡាករ​ថ្មី​តាមរយៈ​វិធីសាស្ត្រ​នេះ​ទេ​។ លោក​ជឿថា មាន​កីឡាករ​គ្រប់គ្រាន់​ក្នុង​ក្រុម​ជម្រើស​របស់លោក ហើយ​ថា កីឡាករ​ដែល​វិលត្រឡប់​ពីរ​បួស​គឺ​ដូចជា​កីឡាករ​ទិញ​មក​ថ្មី​ដែរ​”​។​
​ ​
​ក្លិប Tottenham ខកខាន​មិនបាន​នាំយក​កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) ពី​ក្លិប Aston Villa កាលពី​រដូវក្តៅ​។ ពហុ​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប Spurs គ្រោង​នឹង​រួចរាល់​សម្រាប់ ការប្រកួត​រវាង​ក្រុម Spurs និង​ក្រុម Liverpool នៅ​ថ្ងៃទី​៨​ខែតុលា ប៉ុន្តែ​មិនទាន់​រួចរាល់ ទាំងស្រុង​នៅឡើយ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy)
​ពហុ​កីឡដ្ឋាន​ថ្មី​
#