ដា​នី​អា​រី​យ៉ា​ កាន់តែ​ហ៊ឺហាជាង​មុន​ ថែម​រឿង​ថ្មី​ក្រោយ​ទើបតែ​សម្ពោធ​ ជំរុញ​ប្រជាប្រិយភាព

803
ចែករម្លែក

​ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​ល្បី​អ្នកនាង​ដា​នី ​អា​រី​យ៉ា​ ឆ្នាំនេះ​រាសី​ឡើង​ខ្ពស់​មែនទែន ​ហើយ​រឿង​ខ្មោច​ភ័យរន្ធត់​របស់​នាង​ដែល​ទើប​បញ្ចប់​ការថត​នោះ​ទើប​សម្ពោធ​ទៀត​ត្រៀម​ដាក់​បញ្ចាំង​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៩ ។

តារា​ស្រី​ពូកែ​សម្តែង​កំសត់​រូបនេះ​ជា​តួ​ខ្មោច​ក្នុង​រឿង​”​ផ្ទះ​ចុង​ភូមិ​”​ដែល​នាង​បង្ហាញមុខ​តាំង​ដើម​សាច់រឿង​ដល់​ចុង​រឿង ​ខណៈ​នាង​បាន​ទម្លាយ​ឱ្យដឹងថា​ទម្រាំ​នាង​បញ្ចប់រឿង​ស៊ូ​នឹង​ឧបសគ្គ​ថត​នៅ​ព្រៃ​និង​ក្នុងភូមិ​ដាច់ស្រយាល់​ទាំងយប់​អធ្រាត្រ​។​ជាមួយគ្នា​នោះ​អ្នកនាង​ដា​នី​អា​រី​យ៉ា​ មិនទាន់​សម្ពោធ​រឿង​ដុំ​ថ្មី​នេះ​ផង​ក៏​ទទួលបាន​ការងារ​ថត​រឿង​ភាគ​ជាច្រើន​ឱ្យ​ស្ថានីយទូរទស្សន៍​និង​ស្ព​ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ធំៗ ។

កាន់តែ​ល្បី​និង​មាន​ប្រជាប្រិយភាព​តារា​ស្រី​ស្រស់ស្អាត​និង​គួរឱ្យ​ស្រឡាញ់​រូបនេះ​ទើបតែ​ទទួល​កាដូ​ពិសេសៗ ខណៈ​ទើបតែ​ដូរ​រថយន្ត​ថ្មី Lexus 330 ហើយ​មាន​គ្រឿងអលង្ការ​មាន​ពេជ្រ​ថែម​ទៀត។​កាន់តែ​ប្រជាប្រិយភាព​លើ​ស្ថានីយទូរទស្សន៍​បាយ័ន ភី​អិន​អិន អាស៊ីអាគ្នេយ៍ ចំពោះ​រឿង​ភាគ​ល្បីៗ ដា​នី​អា​រី​យ៉ា​កាន់​តែមាន​ទីផ្សារ​សិល្បៈ​ជាមួយ​មុខមាត់​រាសី​ថ្មី​ឡើងៗ​ជា​នារី​ទាន់សម័យ​និង​មានទ្រព្យ​ច្រើន​។

ឆ្លើយ​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​ តារា​ល្បី​រូបនេះ​ថា​តាំងពី​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ នាង​ខំប្រឹង និងខំទ្រាំ​អត់ធ្មត់ មិនដែល​ឱ្យ​ការងារ​បរាជ័យ ដើម្បី​វិស័យ​ភាពយន្ត​ខ្មែរ​មួយ​នេះមិន​ខកបំណង​និង​មិនឱ្យ​ខ្មែរ​គ្នា​​ឯង​មើលងាយ​មើល​សមត្ថភាព​តារា​ខ្មែ​។​នាង​ក៏សំណូ​ម​ពរ​ដល់​មហាជន និង យុវវ័យ​បន្ត​គាំទ្រ​កុន​ខ្មែរ ដើម្បី​ខ្មែរ​៕S/​Ha