ដីព្រៃ​គ្រប់គ្រង​ដោយ​រដ្ឋ​រាប់រយ​ហិកតា​ត្រូវ​នាយ​ទា​ហ៊ាន​ម្នាក់​ឈួ​ស​ឆាយ​លក់​ឱ្យ​ឈ្មួញ​

495
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ដីព្រៃ​គ្រប់គ្រង​ដោយ​រដ្ឋ​រាប់រយ​ហិកតា​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឈើទាល​គង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នៅ​ខាងលិច​ភូមិ​ត្បាល់​ចាស់​ត្រូវ​ប្រភពព័ត៌មាន​អះអាងថា​ត្រូវ​លោក​វរ​សេនី​យ៏​ទោ​ហ៊ុន​ហូរ​មាន​តួរ​នាទី​ជា​នាយការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ឈួ​ស​ឆាយ​លក់​ឱ្យទៅ​ឈ្មួញ​។​

​ប្រភព​ដដែល​បាន​បន្តថា​ដី​ចំនួន​ជាង​២០០​រយ​ហិកតា​ដែល​គ្រឿងចក្រ​កំពុង​ឈួ​ស​ឆាយ​ត្រូវបាន​លោក​វរ​សេនី​យ៏​ទោ​ហ៊ុន​ហូរ​បាន​លក់​ឱ្យ​ថៅកែ​ម្នាក់​ឈ្មោះ​ហាប់​។​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​ដែល​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍ​ន៏​ឱ្យ​គ្រួសារ​កងទ័ព​កងពល​តូច​អន្តរា​គម​ន៏​លេខ​៧​។​

​ប្រភពព័ត៌មាន​លួច​បង្ហើប​ថា​ដី​ទាំងអស់នេះ​វា​ជា​ដី​គ្រប់គ្រង​ដោយ​រដ្ឋ​ទាំងអស់​ពុំមែន​ជា​ដី​របស់​ការិយាល័យ​អភិវឌ្ឍ​ន៏​កងទ័ព​របស់​កងពល​តូច​អន្តរា​គម​ន៏​លេខ​៧​ទេ​ដោយ​ពាក្យ​នេះ​វា​គ្រាន់តែ​ជាកា​លើកឡើង​បំភ័ន្ត​មតិ​មហាជន​ឬក៏​ជា​ពាក្យ​កុហក​របស់លោក​ហ៊ុន​ហូរ​សម្រាប​យក​ធ្វើជា​ខែល​បិទបាំង​អំពើពុករលួយ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​លោក​វរ​សេនី​យ៏​ទោ​ហ៊ុន​ហូរ​បាន​បដិសេធ​ន៏​ថា​ដី​នេះ​មិនមែនជា​ដី​របស់លោក​លក់​ឱ្យ​ថៅកែ​ឈ្មោះ​ហាប់​នោះទេ​។​គឺ​លោក​គ្រាន់តែ​ជា​អ្នក​ជូន​ថៅកែ​ហាប់​ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​ពាក់ព័ន្ធ​ទៅនឹង​ដី​នោះដែរ​លោក​ហ៊ុន​ហូរ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា​មេភូមិ​មេឃុំ​នឹង​ថ្នាក់ស្រុក​គេ​បានដឹង​ឭ​អស់ហើយៗ​គេ​ក៏មាន​អនុ​ក្រិត​របស់គេ​ហើយ​ដែរ​។

​លោក​បានបញ្ជាក់​ទៀតថា​ដី​ហ្នឹង​គឺមាន​ទំហំ​ចំនួន​២០០​ហិកតា​ដូច​គេ​បាន​រាយការណ៍​មក​ពិតប្រាកដ​មែន​។​ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ​គេ​បាន​ឈួ​ស​ឆាយ​ជិត​រួចរាល់​អស់ហើយ​នៅសល់តែ​១៥​ហិកតា​ទៀត​ទេ​ដែល​នឹងត្រូវ​ឈួ​ស​ឆាយ​បង្ហើយ​នាពេល​ដ៏​ខ្លី​ខាងមុខ​នោះ​។​

​លោក​យិន​យឿន​មេឃុំ​ជាំ​ក្សាន្ត​វិញ​ប្រាប់​អ្នក​សា​ព័ត៌មាន​ថាបើ​លោក​ចង់ដឹង​លោក​ឱ្យទៅ​សួរ​លោក​ហ៊ុន​ហូរ​ដោយ​ខ្លួនឯង​ផ្ទាល់​ទៅ​ពីព្រោះ​ដី​ទាំងនេះ​លោក​មិន​បានដឹង​នោះទេ​ហើយក៏​មិនមាន​អាជ្ញាធរ​ណា​បានចេញ​លិខិតស្នាម​ឱ្យ​ឈួ​ស​ឆាយ​នោះដែរ​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក​ឩ​ត្ត​សេនី​យ៏​ទោ​ដួង​សំនៀង​មេបញ្ជាកា​កងពលតូច​អ​ន្តា​គម​ន៏​លេខ​៧​លោក​បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយ​លោក​បដិសេធ​ន៏​ទាំងស្រុង​ថា​មិនមាន​ដី​អភិវឌ្ឍ​ន៏​គ្រួសារ​កងទ័ព​នៅ​ដល់​ចំណុច​ទីតាំង​ខា​លើ​នោះឡើយ​៕S/