ដឹកនាំ​មន្ត្រី​ច្រកចេញចូល​តែមួយ​ធ្វើ​សៀវភៅ​ការងារ​ជនកម្ពុជា​ដល់​គ្រឹះស្ថាន​ឯកជន​

1622
ចែករម្លែក
  • 9
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ​ដើម្បី​ធ្វើ​សៀវភៅ​ការងារ​ជនកម្ពុជា​ជូន​ដល់​បុគ្គលិក​កម្មករ​កម្មការិនី​បណ្តា​គ្រឹះស្ថាន​រោងចក្រ នៅ​ស្រុក​បាធាយ , ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ​កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​អ៊ឹង​ទី​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម​បានឱ្យដឹងថា​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចុះ​ធ្វើ​សៀវភៅ​ការងារ ដល់​រោងចក្រ​ដែល​ដឹង​នាំ​ដោយ​លោក​អភិបាលខេត្ត​ផ្ទាល់​នេះ គឺ​យើង​ជ្រើស​រើសយក​រោងចក្រ លី​ឈាង​ខ​ប ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ឃុំ ស្រុក បាធាយ​។ រយ​:​ពេល​មួយ​ព្រឹក​នោះ​យើង​បានធ្វើ​ជូន​ពួកគាត់​ជា កម្មករ​កម្ម​រិ​នី​បាន​ចំនួន ៣០០ នាក់​។​

​លោក​ប្រធាន​ច្រកចេញចូល​តែមួយ​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃទី​១៧​និង​១៨​កញ្ញា​នឹង​បន្តធ្វើ​ជូន​នៅ​រោងចក្រ​ស្កា​យ​ណាយ​២​ដល់​កម្មករ​កម្មការិនី​ចំនួន​២០០​នាក់​នៅ​ស្រុក​ជើងព្រៃ​និង​រោងចក្រ​សាន់​ដល់ក​ម្មករ​កម្មការិនី​ចំនួន ៦០០ នាក់ នៅ​ស្រុក​ព្រៃឈរ​។​

លោក អ៊ឹង ទី បាន​បន្តថា គិត​មកដល់ពេលនេះ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម ដែលមាន ទីតាំង​ស្ថិតក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​តែម្តង​នោះ​គឺ​សម្រេច​ធ្វើ​សៀវភៅ​ការងារ​ជនកម្ពុជា​ជូន​ដល់ក​ម្មករ កម្មការិនី​បាន​ចំនួន ១.៦១០ នាក់ នៃ​គម្រោង​ផែនការ​សរុប​ចំនួន ៥.១៥៩ នាក់​។​

​គួរ​បញ្ជាក់ថា សៀវភៅ​ការងារ​ជនកម្ពុជា​គឺជា​សៀវភៅ​មួយ​ក្បាល​កត់ត្រា​រាល់​ប្រវត្តិ​ការងារ​របស់​កម្មករ កម្មការិនី​បុគ្គលិក​ធ្វើការ​ងារ​តាម​វិស័យ​ឯកជន​និង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ពិសេស​សៀវភៅ​មួយ​ក្បាល​នេះ​បូក​ជាមួយ​ប័ណ្ណ​ប​.​ស​.​ស​មួយទៀត​គឺមាន​សារប្រយោជន៍​ច្រើនយ៉ាង​ដល់​សមី​ខ្លួន​ម្នាក់ៗ​៕S/

ដឹកនាំ​មន្ត្រី​ច្រកចេញចូល​តែមួយ​ធ្វើ​សៀវភៅ​ការងារ​ជនកម្ពុជា​ដល់​គ្រឹះស្ថាន​ឯកជន​