ដឹង​ការពិត​ចង់​ដាច់​ផ្ងារ​! ទាយ​ត្រូវ​ទេ​ថា​ប្រុស​សង្ហា​និង​ស្រី​ស្អាត​ទាំងពីរ​ត្រូវជា​អ្វី​នឹង​គ្នា​?

467
ចែករម្លែក

យុវជន​ស្រស់​សង្ហា​វ័យ ២២ ឆ្នាំ​ម្នាក់​បាន​បង្ហោះ​ចែករំលែក​រូបថត​ស្និទ្ធស្នាល​នឹង​ស្ត្រី វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ភាគច្រើន យល់ច្រឡំ​ថា ស្ត្រី​ម្នាក់​នោះ​ជា​បងស្រី ឬ​ជា​មិត្តស្រី​របស់គាត់ ប៉ុន្តែ​ធាតុពិត​អ្នក​ទាំងពីរ ជា​ម្ដាយ និង​កូន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​យុវជន​វៀតណាម ឈ្មោះ ង្វៀន ចូ​ណា​ថា​ន់ (Jonathan Nguyen) មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក រូបនេះ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន ភ្ញាក់ផ្អើល បន្ទាប់ពី​រូបគេ​បាន​បង្ហោះ​រូបថត​ខ្លួន​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ​វ័យ ៤០​ឆ្នាំ​ប្លាយ របស់ខ្លួន​ដែល​ក្មេង​ជាង​វ័យ​ឆ្ងាយ​។
​ ​
​យុវជន​រូបនេះ ថែមទាំង​និយាយ​សរសើរ​ពី​សម្រស់​សាច់​ចាំ​របស់​ម្ដាយ​ខ្លួន​ទៀតផង ហើយ​បាន​បង្ហើប​អាថ៌កំបាំង​នៃ​ការ​ថែ​សម្រស់​ថា ម្ដាយ​របស់ខ្លួន​តែងតែ​ហាត់ប្រាណ រាល់ថ្ងៃ មិន​ទទួលទាន​អាហារ​កែច្នៃ តម​អាហារ​យ៉ាង​តឹង​រ៉ឺ​ង​ហើយ​គាត់​ក៏​ថែទាំ​ស្បែក ជាប្រចាំ​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម​