ដឹង​ទេ​ថា​អ្វី​នឹង​កើតឡើង​ចំពោះ​រាងកាយ ប្រសិនបើ​អ្នក​ញ៉ាំផ្លែឈើ​សុទ្ធ ជា​អាហារ​ប្រចាំថ្ងៃ​?

1044
ចែករម្លែក

ពិតណាស់ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​, ជាតិ​សរសៃ​, វីតាមីន និង​សារធាតុ​រ៉ែ ជាច្រើន​ប្រភេទ​។ សំខាន់​ជាង​នេះ​ទៅ ទៀត ផ្លែឈើ គឺ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ និង​កូ​លេ​ស្តេ​រ៉ុល​អាក្រក់​ឡើយ​។

ដូច្នេះហើយ​ទើប​ការរួមបញ្ចូល​ពួកវា​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ​ប្រសើរ​បំផុត សម្រាប់​សុខភាព​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គិតថា ការទទួល​ទាន​តែ​ផ្លែឈើ​ដោយ​មិន​ទទួល ទាន​អ្វី​ផ្សេង​សោះនឹង​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​នោះ ចូរ​គិត​ឡើងវិញ​ម្ដងទៀត​។

គ្រាន់តែ​ផ្លែឈើ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន គឺ​មិនមែន​មានន័យថា​វា​អាច​ផ្គត់ផ្គង់ នូវ​សារធាតុចិញ្ចឹម​គ្រ​ប់​ប្រភេទ​ពេញលេញ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​រៀងរាល់ថ្ងៃ​បានឡើយ​។ គួរ​ចាំ​ថា របប​អាហារ​ដែល​ផ្សំ​ឡើង​ពី​ប្រភេទ​នៃ​អាហារ​ខុសៗ​គ្នា​ទើប​អាច​ផ្ដល់ នូវ​សារធាតុចិញ្ចឹម​ល្អៗ​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​។ អត្ថបទ​ខាងក្រោម​នឹង​បញ្ហា​មួយចំនួន ដែល​អាច​កើតឡើង​ចំពោះ​សុខភាព​ប្រសិនបើ​អ្នកទទួល​ទាន​តែ​ផ្លែឈើ ៖

១. ជំងឺ​ពុក​ឆ្អឹង​
​កាល់ស្យូម គឺជា​សារធាតុ​រ៉ែ​ដែល​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​កាល់ស្យូម គឺ​ទឹកដោះគោ​, ឈី​ស​, យ៉ា​អ៊ួ​រ​, ត្រី​សា​ឌី​ន​, ត្រី​សាល​ម៉ុ​ន​, គ្រាប់​ធញ្ញជាតិ​, សណ្ដែក និង​បន្លែ​មាន​ស្លឹក​ពណ៌​បៃតង​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​តែ​ផ្លែឈើ​នោះ អ្នក​នឹងមិន ទទួលបាន​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ឡើយ ហើយ​វីតាមីន D ក៏ត្រូវ​ការចាំបាច់​ដូចគ្នា សម្រាប់​រាងកាយ​ដើម្បី​អាច​ស្រូបយក​កាល់ស្យូម​បាន​ត្រឹមត្រូវ​។​

២. កង្វះ​អាហារូបត្ថម្ភ​
​ជាថ្មី​ម្តងទៀត ផ្លែឈើ គឺ​មិនមាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាងកាយ​ត្រូវការ​ប្រចាំ ថ្ងៃ​ដើម្បី​រក្សាបាន​រូបរាង និង​សុខភាព​ល្អប្រសើរ​ឡើយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន តែ​ផ្លែឈើ​នោះ អ្នក​ប្រាកដជា​នឹង​ជួបប្រទះ​នូវ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជាមិនខាន​។ នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អាច​កើតឡើង​ចំពោះ​អ្នក ប្រសិនបើ​រាងកាយ​មិន​ទទួលបាន សារធាតុចិញ្ចឹម​ដែល​ចាំបាច់​គ្រប់គ្រាន់ ហើយ​ភាគច្រើន​នៃ​បញ្ហា​ទាំងនោះ​អាច​ធ្ងន់ធ្ងរ​ណាស់​។​

៣. ភាពស៊ាំ​នឹង​មេរោគ​ត្រូវ​ថយចុះ​
​ទោះបីជា​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ល្អ ហើយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ​មានតែ​ផ្លែឈើ​នោះ​ប្រព័ន្ធ ក៏​អាច​នឹង​ប្រែជា​ចុះខ្សោយ​បានដែរ​។ វា គឺ​ដោយសារតែ​ផ្លែឈើ​មិន​ផ្តល់ឱ្យ​រាងកាយ នូវ​ជាតិ​ខ្លាញ់ ហើយ​អ្នកត្រូវការ​ជាតិ​ខ្លាញ់​តិចតួច​ដើម្បីឱ្យ​រាងកាយ​អាច​ស្រូបយក​សារធាតុ ចិញ្ចឹម​មួយចំនួន​ដែល​ភាគច្រើន​នៃ​សារធាតុចិញ្ចឹម​ទាំងនោះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​

៤. រាងកាយ​ចុះខ្សោយ​
​វា​ជា​ការពិត​ដែល​ផ្លែឈើ​ភាគច្រើន គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​កាឡូរី​។ ប៉ុន្តែ​ប្រសិនបើ​របប អាហារ​របស់​អ្នក​មានតែ​ផ្លែឈើ​សុទ្ធ​នោះ វា​នឹង​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ខ្សោយ​គ្មាន កម្លាំង​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ​ជាក់​ជាមិនខាន​។ នោះ​ក៏​ព្រោះតែ​ផ្លែឈើ គឺ​មិន​ផ្ដល់ ឲ្យ​រាងកាយ​នូវ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​សាច់ដុំ​។​វា​អាច​នឹង​ទៅរួច​ដែល​សាច់ដុំ ប្រែជា​រួម​តូច ប្រសិនបើ​អ្នក​មិន​បន្ថែម​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៥. ធាត់​ជ្រុល​
​អ្នកជំនាញ​ជាច្រើន​និយាយថា វា​អាចទៅរួច​ដែល​អ្នកនឹង​កើន​ទម្ងន់​តាមរយៈ​ការទទួល​ទាន ផ្លែឈើ​ទោះបីជា​វា​គ្មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​មិនល្អ​ក៏ដោយ​។ មូលហេតុ​នោះ គឺ​ផ្លែឈើ​ភាគច្រើន មាន​ផ្ទុក​នូវ​កាឡូរី​ខ្ពស់​។ ជាតិ​កាឡូរី​ដែល​មិន​ត្រូវបាន​រាងកាយ​ប្រើប្រាស់​នឹងត្រូវ​រក្សា ទុកជា​ជាតិ​ខ្លាញ់​។​

៦. ឈឺចាប់​ក្នុង​ពោះ​
​យើង​ត្រូវការ​ជាតិ​ស​សៃ​សម្រាប់​ការពារ​បញ្ហា​ទល់លាមក​។ ទោះជា​យ៉ាងណាក៏ដោយ​នេះ មិនមែន​មានន័យថា អ្នក​អាច​រក្សាទុក​ជាតិ​ស​សៃ​ជាច្រើន​តាម​ដែល​អ្នក​ចង់​ឡើយ ហើយ​បញ្ហា​នេះ​អាច​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​តែ​ផ្លែឈើ​ជា​អាហារ​ប្រចាំថ្ងៃ​។ ជាតិ​ស​សៃ​ច្រើន​ហួស​នឹងធ្វើ​ឲ្យ​មាន​ផលវិបាក​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ជា​លទ្ធផល​អ្នកនឹង​ឈឺចាប់​ក្នុង​ពោះ​។ អ្នកជំនាញ​ជាច្រើន​និយាយថា ជាតិ​ស​សៃ​ច្រើនពេក​អាច​បណ្ដាល ឲ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ការរំលាយ​អាហារ​! ដោយ​: health.com.kh