ដឹង​មូល​ហេតុដែល នី​ឡា ភ្លេចខ្លួន​ជាន់​ទង់ជាតិ​ខ្មែរ​

2018
ចែករម្លែក

ការរិះគន់​ជាច្រើន បាន​វាយប្រហារ ទៅលើ​តារា​កំប្លែង កញ្ញា នី​ឡា ជា​កូនស្រី តា វិចទ័រ ថា​បាន​ប្រមាថ ជាន់​ទង់ជាតិ​តំណាង​ប្រទេស ដែលជា​ដួងព្រលឹង​ខ្មែរ​។ ក្រោយ​រង​ការរិះគន់ លោកតា​វិចទ័រ បាន​នាំ​ក្រុម​កំប្លែង កូនស្រី និង​រូបលោក សុំទោស​ដល់​មហាជន នៅ​កំហុស​អ​ចេតនា ។​

​ក្នុងនោះ​លោក​បាន​រៀបរាប់​មូលហេតុ​ថា​៖

ជុំវិញ​បញ្ហា​នេះ តា​វិចទ័រ បាន​បកស្រាយ​ថា នៅ​ខណៈ​ពេលនោះ គឺជា​ការសម្ដែង​ប្រដាល់ ដែល​ប្តី​របស់ នី​ឡា សម្ដែង​ដោយ​នាយ តាក់ស៊ី បានទទួល​ជ័យជម្នះ ហើយ​ដោយសារ​អារម្មណ៍​សម្ដែង​ភិតភ័យ និង​ត្រេកអរ​ផង នី​ឡា ក៏​ថយក្រោយ​ជាន់​ចំទង់​ជាតិខ្មែរ​ដោយ​អ​ចេតនា​តែម្ដង​។ ក្នុងនោះ​អ្នក​ផលិត​កម្មវិធី​កំប្លែង​ខាងលើនេះ លើកឡើងថា​លោក​មានចិត្ត​សោកស្ដាយ​យ៉ាងខ្លាំង ហើយ​លើក​ក្រោយ​នឹង​រៀបចំ​ឲ្យ​បានល្អ​បំផុត​មិន​ឲ្យ​មានរឿង​បែបនេះ​ទៀត​ទេ​។​

​សា​ម៉ី​ខ្លួន​បន្ថែមថា នាង​ក៏​មិនដឹង​ខ្លួន​ដែរ​នៅពេល​ភ្លាមៗ​នោះ ដូច្នេះ​សុំ​ឲ្យ​បងប្អូន​យល់​អធ្យាស្រ័យ​ដល់​រូបនាង​ផង​៕ ​អត្ថបទ​៖Sabay​