ដឹង​រឿងនេះ​អ្នក​ប្រាកដជា​នឹងមិន​ហ៊ាន​បោះបង់​អាហារ​ពេលព្រឹក​

783
ចែករម្លែក

​តាម​ការស្រាវជ្រាវ​មួយ​ដែលបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី JAMA បានឱ្យដឹងថា អ្នក​បោះបង់ការបរិភោគ អាហារ​ពេលព្រឹក​មាន​ហានិភ័យ​ឈឺបេះដូង​ឡើងដល់​២៧​ភាគរយ​ប្រៀប នឹង​អ្នក​បរិភោគ ។​
​ ​
​ការបោះបង់​អាហារ​ពេលព្រឹកធ្វើឱ្យ​អ្នក​អាច​ប្រឈម​នឹង​ហានិភ័យ​ពាក់ព័ន្ធ​ដល់​សុខភាពខាងក្រោម​នេះ​៖
​ ​
​ហានិភ័យ​កើត​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២
​លទ្ធផល​ស្រាវជ្រាវ​របស់ សកល​វិទ្យាល័យ​ហា​វ៉ាដ ទៅលើ​ស្ត្រី ៤៦.២៨៩ នាក់ ក្នុង​រយៈពេល ៦ ឆ្នាំ បង្ហាញថា អ្នកមាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេលព្រឹក​មាន​ហានិភ័យ​កើត​ជំងឺ ទឹកនោមផ្អែម ប្រភេទ​២ ខ្ពស់ជាង​ស្ត្រី បរិភោគ​រាល់ថ្ងៃ​ដល់​ទៅ​៥៤ ភាគរយ ។​
​ ​
បាត់​តុល្យភាព​ជីវជាតិ​, សមត្ថភាព​ទប់ទល់​ជំងឺ​ទាប​
​ដោយសារ​ប្រភព​ថាមពល​នៅ កម្រិត​យ៉ាង​ទាប ហេតុនេះ សរីរាង្គ​បង្ខំ ត្រូវយក​ថាមពល​ស្តុក ទុក​ពី​ថ្លើម​, ធ្វើឱ្យ ថ្លើម​នៅក្នុង​ស្ថានភាព​ហួសកម្លាំង ។ ជាងនេះទៀត ប្រសិន​ពេលព្រឹក​មិន បរិភោគ​, ដល់​ម៉ោង​ប្រមាណ ៩ ឬ ១០ អ្នកនឹង​ឃ្លាន​, រមូរ​ពោះ សម្ពាធ​ឈាម ចុះ​ទាប​, បង្ក​របួស​ធ្ងន់ធ្ងរ​ដ​ល់​ប្រព័ន្ធ​រំលាយ​អាហារ ។ សន្សឹមៗ​សមត្ថភាព​ប្រព័ន្ធ​ភាពស៊ាំ​របស់​សរីរាង្គ ត្រូវ​ថមថយ ។​
​ ​
​កើន​ទម្ងន់​
​យោងតាម​ការស្រាវជ្រាវ​, អ្នក​មិន​បរិភោគ​អាហារ​ព្រឹក​មាន​ហានិភ័យ ឡើង​ទម្ងន់​ខ្ពស់ ដែល ដើរ​ផ្ទុយ​នឹង​គោល ដៅ​បញ្ចុះទម្ងន់​របស់ខ្លួន ។ ការបោះបង់ អាហារ​ព្រឹក​នឹង​ជំរុញ​ភាព​ឃ្លាន​អាហារ មាន​ស្ករ និង​ជាតិ​ខ្លាញ់ ។​
​ ​
​ឆាប់​ចាស់​
​ដោយសារ​មិន​បរិភោគ​អាហារ ព្រឹក​ហេតុនេះ សរីរាង្គ​បង្ខំ​ត្រូវ​ប្រមូល បរិមាណ​ស្ករ និង​ប្រូតេអ៊ីន ត្រូវបាន​ស្តុក ទុក​ស្រាប់​ដើម្បី​ធ្វើ​សកម្មភាព​, ធ្វើឱ្យ​ផ្ទៃ​ខាងក្រៅ​របស់​ស្រទាប់​ស្បែក​ត្រូវ​ស្ងួត​, បាត់​ជីវជាតិ​, ដូច្នេះ ងាយ​លេចឡើង ស្នាម​ជ្រួញ​នៅ​តំបន់​មុខ និង​ភ្នែក ។​

​ជះឥទ្ធិពល​ដល់​ការចងចាំ​
​តាម​ស្រាវជ្រាវ​បង្ហាញថា អ្នក​មិន​បរិភោគ​អាហារ​ព្រឹក​មានការ​ចងចាំ​អន់ ហើយ​កម្រិត​នឿយ ហត់​ក៏​ខ្ពស់ជាង​ហត់ ខ្ពស់ជាង​អ្នក​បាន​បរិភោគ ។​

​មូលហេតុ​របស់​ជំងឺ​មួយ​ចំហៀ​ង​ក្បាល​
​ទម្លាប់​បោះបង់​អាហារ​ព្រឹក​ធ្វើឱ្យ បរិមាណ​ស្ករ​ធ្លាក់ចុះ​នាំ​ដល់​ការ​រំញោច សកម្មភាព​រំដោះ​អ័រម៉ូន អាចបំពេញ​ឱ្យ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ។ រឿង នេះ​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម​, បង្ក​ការឈឺ​១​ចំហៀង​ក្បាល ៕ ប្រែ​សម្រួល​: រតនៈ