ដឹង​អត់ថា​គ្រាន់តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ភ្លាម​មាន​អារម្មណ៍​បែបណា​ដែរ​?

335
ចែករម្លែក
  • 5
    Shares

ការ​ដែលមាន​ចំនួន​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់ ត្រូវបាន​គេ គ្រូពេទ្យ​ចាត់ទុកថា ជា​ជំងឺ​ទឹកនោម ផ្អែម​។ វា​អាច​កើតឡើង​ភ្លាមៗ​។ ដូច្នេះ​តើ​វា​នឹង​ធ្វើឱ្យ​មនុស្ស​យើង​មាន អារម្មណ៍​បែបណា​ទៅ នៅពេល ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវបាន ឡើង​ខ្ពស់​?
​ ​
ក្រៅពី​ការ​លើស​ជាតិ​ស្ករ ក្នុង​ឈាម អ្នកជំងឺ​ប្រភេទ​នេះ​ច្រើន តែ​ត្រូវបាន​គ្រូពេទ្យ​រកមើល​ជាតិ ស្ករ​ក្នុង​ទឹកនោម​បន្ថែមទៀត​។ សម្រាប់​ទឹកនោម​មនុស្ស​ដែល​មិនមាន ជំងឺ​ទឹកនោមផ្អែម គឺ​មិនមាន​ជាតិ ស្ករ​ក្នុង​ទឹកនោម​ទេ ដោយសារតែ តម្រងនោម​បឺត​ស្រូប​វា​យកទៅ ប្រើ​វិញ​។
​ ​
រោគសញ្ញា​សំខាន់ៗ​នៃ​ការ លើស​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ស្រេក ទឹក​ខ្លាំង និង​ត្រូវការ​នោម​ញឹក​។ អាការ​ផ្សេងៗ​ទៀត​ដែល​អាច​កើត ឡើងលើ​ជាតិ​ស្ករ​កំពុងតែ​ឡើង ខ្ពស់​ក្នុង​ឈាម​នោះ​មានដូចជាៈ​
​ ​
-​ឈឺក្បាល​, អស់កម្លាំង ភ្នែក​មើលឃើញ​,​ព្រឹលៗ​,​ឃ្លាន​, ពិបាក​ក្នុង​ការគិត ឬ​ផ្ចង់អារម្មណ៍​

​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ខ្លាំង​អាច​នាំឱ្យមាន​ជំងឺ ដែល​ត្រូវ សង្គ្រោះបន្ទាន់ (​សន្លប់​)​។ រឿងនេះ អាច​កើតឡើង​ទាំង​អ្នកមាន​ជំងឺ ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​ទី​២​។ អ្នក​ដែលមាន​ជំងឺ ទឹកនោមផ្អែម ប្រភេទ​ទី​១ ប្រហែលជា​កើតជា ផលវិបាក Diabetic Ketoacidosis (DKA) ហើយ​អ្នក​ដែលមាន​ជំងឺ ទឹកនោមផ្អែម​ប្រភេទ​ទី​២​អាចមាន​ផល វិបាក​ជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬ​ហៅថា Hyperglycemi Hyperosmolar State​។ រឿង​ទាំងនេះ​ត្រូវបាន គេ​ស្គាល់​ថា ជា​ផលវិបាក​ធ្ងន់ធ្ងរ​នៃ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ បើសិនជា​មិនបាន ព្យាបាល​ភ្លាមៗ​ទេ វា​នឹង​នាំឱ្យមាន គ្រោះថ្នាក់​ដល់ អាយុជីវិត​បាន​។
​ ​
​រយៈពេល​យូរៗ​ទៅ ការ លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំឱ្យ ខូចខាត​ដល់​សរីរាង្គ និង​ជាលិកា ជាច្រើន​ក្នុង​ខ្លួន​។ ការ​លើស​ជាតិ ស្ករ​ក្នុង​ឈាម​រយៈពេល​យូរ​អាច បំផ្លាញ​ដល់​ការឆ្លើយតប​របស់ ប្រព័ន្ធ​ភាពស៊ាំ និង​នាំឱ្យ​របួស​ក្រ​ជា​។ វា​ក៏​ធ្វើឱ្យ​ខូចខាត​ដល់​សរសៃប្រសាទ ភ្នែក និង​ខូចខាត​ដល់​សរសៃឈាម និង​តម្រងនោម​ផងដែរ ៕ ដោយ​៖ health.com.kh​