ដឹង​អត់ថា គ្រាន់តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ភ្លាម មាន​អារម្មណ៍​បែបណា​ដែរ​?

293

​ការ​ដែលមាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រូវបាន​គេ​គ្រូពេទ្យ​ចាត់ទុកថា​ជា​ជំងឺ​ទឹកនោម​ផ្ងែ​ម​។ វា​អាច​កើតឡើង​ភ្លាមៗ​។

​ដូច្នេះ​តើ​វា​នឹងធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​បែបណា​ទៅ​នៅពេលដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវបាន​ឡើង​ខ្ពស់​?

​ក្រៅពី​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម អ្នកជំងឺ​ប្រភេទ​ណេះ​ច្រើនតែ​ត្រូវបាន​គ្រូពេទ្យ​រកមើល​ជាតិ​ស្ករ​ក្នុង​ទឹកនោម​បន្ថែមទៀត​។ សម្រាប់​ទឹកនោម​មនុស្ស​ដែល​មិនមាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មិនមាន​ជាតិ​ស្ករ​ក្នុង​ទឹកនោម​ទេ ដោយសារតែ​តម្រងនោម​បឺត​ស្រូប​វា​យកទៅ​ប្រើ​វិញ​។

​រោគសញ្ញា​សំខាន់ៗ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​ស្រេកទឹក​ខ្លាំង និង​ត្រូវការ​នោម​ញឹក​។ អាកា​រៈ​ផ្សេងៗ​ទៀត​ដែល​អាច​កើត​ឡើងលើ​ជាតិ​ស្ករ​កំពុងតែ​ឡើង​ខ្ពស់​ក្នុង​ឈាម​នោះ​មានដូចជា​៖

– ឈឺក្បាល​
– អស់កម្លាំង​
– ភ្នែក​មើលឃើញ​ព្រឹលៗ​
– ឃ្លាន​
– ពិបាក​ក្នុង​ការគិត ឬ​ផ្ចង់អារម្មណ៍​

​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់ (​សន្លប់​)​។ រឿងនេះ អាច​កើតឡើង​ទាំង​អ្នកមាន​ជំងឺ​ទឹកនោម​ផ្ងែ​ម​ប្រភេទ​ទី​១ និង​ទី​២​។ អ្នក​ដែលមាន​ជំងឺ​ទឹក នោម​ផ្អែម​ប្រភេទ​ទី​១ ប្រ​ហេ​ល​ជា​កើតជា​ផលវិបាក Diabetic Ketoacidosis (DKA) ហើយ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាចមាន​ផលវិបាក​ជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬ​ហៅថា Hyperglycemi Hyperosmolar State​។ រឿង​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​លើស ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​បើសិនជា​មិនបាន​ព្យាបាល​ភ្លាមៗ​ទេវា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​។

​រយៈពេល​យូរៗ​ទៅ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំ​ឲ្យ​ខូចខាត​ដល់​សរីរាង្គ និង​ជាលិកា​ជាច្រើន​ក្នុង​ខ្លួន​។ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈពេល​យូរ​អាច​បំផ្លាញ​ដល់​ការ ឆ្លើយតប របស់​ប្រព័ន្ធ​ភាពស៊ាំ និង​នាំ​ឲ្យ​របួស​ក្រ​ជា​។ វា​ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ​ភ្នែក និង​ខូចខាត​ដល់​សរសៃឈាម និង​តម្រងនោម​ផងដែរ​៕ ដោយ​: www.health.com.kh / ម៉េង សុខ​សៀន​