ដឹ ភី​ហ្សា ខម​ផេ​នី រៀបចំ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​

1027
ចែករម្លែក
ដឹ ភី​ហ្សា ខម​ផេ​នី រៀបចំ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី (​រូប​៖ សុផល​)

ដោយ​: សុផល / ភ្នំពេញ​: សព្វថ្ងៃនេះ យើង​សង្កេតឃើញថា នៅតាម​បណ្ដា​ស្ថាប័នរដ្ឋ សាលារៀន និង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បានរៀបចំ​ពិធី​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដើម្បី​ចូលរួម​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យើង ដែល​នឹង​មកដល់​ជាមួយ​ភាពសប្បាយ​រីករាយ​រួមគ្នា តាមរយៈ​ការលេង​ល្បែង​ប្រពៃណី​ខ្មែរ និង​ការកំសាន្ដ​នានា មុនពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចូលមក​ដល់​។ ដោយឡែក​ហាង​ភី​ហ្សា​ដ៏​ល្បីឈ្មោះ​មួយ ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ​ពិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅតាម​សាខា​មួយចំនួន​របស់​ខ្លូន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត​។​

​លោក ទេព វិ​រៈ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី បាន​ថ្លែងថា ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យើង ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ រចនា តុបតែង ផ្ទាំង​ថតរូប ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ដួងព្រលឹង​ជាតិខ្មែរ ជាមួយនឹង​ការសម្តែង​របាំ​ប្រពៃណីជាតិ របាំ​ត្រុដិ របាំ​ជូនពរ និង​របាំ​គោះត្រឡោក នៅតាម​បណ្តា​ហាង​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។ នៅក្នុង​ឱកាស​នេះដែរ ដឹ ភី​ហ្សា ខម​ផេ​នី បាន​នាំមក​នូវ​ភី​ហ្សា​រសជាតិ​ថ្មី ភ្នំ​ឈី​ស​ខែចេត្រ ដែល​សំបក​ពោរពេញ​ទៅដោយ ឈី​ស​ខាងក្នុង​ជាមួយនឹង​ការ​រចនា​សំបក​ថ្មី ពូន​ជា ភ្នំ​ឈី​ស​។​

​លោក​ក៏បាន​បន្ដថា​ហាង​ដឹ ភី​ហ្សា​ខម​ផេ​នី បាន​ខិតខំ​បង្កើត​នូវ​មុខម្ហូប​ថ្មី​ជាច្រើន​ទៅតាម​ចំណង់​ចំណូលចិត្ត និង​តំរូវការ​របស់​អតិថិជន ក្នុងនោះ​មានដូចជា ប្រភេទ​ភី​ហ្សា​ដល់​ទៅ ២៤ រសជាតិ ជាមួយ​សំបក ៤​ប្រភេទ ដោយ​ប្រើ​ទឹក​សស ៣ ប្រភេទ ផាស​តា មាន​១៣ រសជាតិ និង​អាហារ​បន្ទាប់បន្សំ​ចំនួន ១៨ មុខ​។ លើសពីនេះ​ទៀត​ក៏មាន​ផ្តល់ជូន​អាហារ​បែប​សុខ​ភាពជា សាលាដ៍​ចំនួន​៦​មុខ​។​សម្រាប់​អតិថិជន​បែប​លក្ខណៈ​គ្រួសារ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ឈុត​សម្រាប់​កុមារ​ដល់​ទៅ​៤​ឈុត ថែមទាំង​មាន​ឈុត​អាហារ​ចំបង​ដ៏​សម្បូរបែប​សម្រាប់​ធ្វើការ​ជ្រើសរើស​។ ក្រៅពីនេះ ហាង ដឹ ភី​ហ្សា ខម​ផេ​នី ក៏បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​ផ្តោត​សំខាន់​ទៅលើ​ការបម្រើ​សេវាកម្ម​យ៉ាង​ល្អឥតខ្ចោះ ប្តេជ្ញា ធ្វើយ៉ាងណា​បំពេញចិត្ត​អតិថិជន​ឲ្យ​បាន​១០០% ក្នុងការ​ទទួលបាន​នូវ​បទពិសោធន៍​ពិសារ​អាហារ​នៅក្នុង​ហាង ដោយ​ភាព​រីករាយ និង​ល្អ​ពិតប្រាកដ នៅ​រាល់ពេល​អញ្ជើញ​មក​ទទួលទាន អាហារ ប្រក​ដ​ដោយ​ស្តង់ដារ​ប្រតិបត្តិ និង​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់ ជូន​ដល់​អតិថិជន​ជាទី​គាប់ចិត្ត ដោយ​គោរព​តាម​ការ​ស្តង់ដារ​ប្រតិបត្តិការ​ពី​ម្ចាស់​ម៉ាក​ជា​គោល​។ ក្រៅពីនេះ នៅតាម​ហាង​នីមួយៗ មានការ​រចនា​ហាង និង​ការតុបតែង​ភ្លើងពណ៌​យ៉ាង​ស្រស់ស្អាត សម្លេង​តន្ត្រី​ថ្មីៗ​រងំ​រណ្តំ​ចិត្ត ជាមួយនឹង​ការប្រើប្រាស់ Internet ដែលមាន​ល្បឿន​លឿន​។ ជាពិសេស​ក៏ មានការ​រៀបចំ​សួន​សម្រាប់​កុមារ​កំសាន្ត​លេង​នៅពេល​មកជា​មួយក្រុម​គ្រួសា​រ​ផងដែរ​។​

​គួ​រំលឹកថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​តាំងពី​ឆ្នាំ ២០០៥ មក​ម្លេះ ហើយ​បានតែ​កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន ទាំង​រសជាតិ សេវាកម្ម និង​មាន​សាខា​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដែល​មកដល់​សព្វថ្ងៃនេះ ហាង​ដឹ ភី​ហ្សា​ខម​ផេ​នី បាន​ពង្រីក​សាខា​របស់ខ្លួន​រហូតដល់ ២៧​សាខា នៅ​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​ប៉ោយប៉ែត​និង​ក្រុង​កំពង់ចាម​ជាដើម​ហើយនឹង​បើក​ដំណើរការ​សាខា​ចំនួន​២​បន្ថែមទៀត​នា​ឆ្នាំ​២០១៨ ទី​១ នៅ​ផ្សារ​ទំនើប AEON Mall 2 ក្នុង​រាជធានី​ភ្នំពេញ និង​ទី​២ នៅ Heritage Walk ខេត្តសៀមរាប​។ ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ត្រូវបាន​ទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ ក្រៅពីនោះ ក្រុមហ៊ុន EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល​និង​សេវាកម្ម​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)​ហាង​ការ៉េម​ស្វិ​ន​សិន​កម្ពុជា​(Swensen’s Cambodia) ហាង​នំ​ដូ​ណាត់​គ្រី​ស្ពី​គ្រី​ម​( Krispy Kreme) ហាង​កាហ្វេ​ខូ​ស​ស្តា (Costa Coffee) និង​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) ផងដែរ​៕ ល​