ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦៤ គីឡូក្រាម​ស្មើរ​ជាង​២​លាន​ដុល្លារ ក្នុងឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៨

1161
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​គ្រឿងញៀន​ចំនួន​ជាង​៦៤​គីឡូ ក្រាម​ត្រូវបាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​វិ​វា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ក្នុង​វិ​វា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើ​ឡើង​ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាង​ដ៏​ខ្ព​ង​ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី លោកស្នងការ​នគរបាល​រាជធានី និង​មានការ​ចូលរួម​ពី រដ្ឋមន្ត្រី មន្ដ្រី​ពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ពិធី​នេះ ប្រមាណ​ជាង​៤០០០​នាក់ ។​
​នាឱកាស​នោះ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ផែនការ​យុទ្ធសាស្ត្រ​ពហុ​វិស័យ របស់​អាជ្ញា​អរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺ​យើង​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចំនួន ៩.៦៤០.០២១​នាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ដើម្បី​ឲ្យ​មានការ​ភ្ញាក់​រំលឹក​បញ្ជូន​កូនចៅ ដែល​ប្រើប្រាស់​គ្រឿងញៀន ទៅរក​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា ឲ្យ​បាន​ទាន់ពេលវេលា ។ បាន​រកឃើញ និង​កត់ត្រា​ចំនួន​អ្នក​ប្រើ​គ្រឿងញៀន ចំនួន ១៨.១០៤​នាក់ ដែល​ចំនួន​នេះ​មានការ​ថយចុះ ប្រមាណ ១២,២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ ។ បានផ្តល់​ការព្យាបាល និង​ស្តារ​នីតិ​សប្ប​ទា ដល់​អ្នកញៀន​គ្រឿង ញៀន ចំនួន​១៥.៧៩៦​នាក់ គឺ​ស្មើនឹង ៨៧,២៥​ភាគរយ នៃ​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន ដែល​យើង​បាន​រកឃើញ ។ បាន​បង្ក្រាប​បទល្មើស ដែលមាន​ការពាក់ព័ន្ធ នឹង​គ្រឿងញៀន ចំនួន ៨.១៧៣ ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១២.៨០០​នាក់ និង​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ (​រួមទាំង​ក​ញ្ជា​ក្រៀម​) បាន​ចំនួន ២៩៦​គីឡូ និង​៥២១​ក្រាម ។​
​លោក បាន​បន្តថា គណៈកម្មការ និង​អនុគណៈកម្មការ​ជំនាញ ចំនួន ៩ បាន​ចាត់ចែង ដឹកនាំ និង​សម្របសម្រួល ដោយ​អនុវត្ត​ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០១៨ កន្លងមកនេះ សម្រេចបាន​នូវ​លទ្ធផល គួរ​ជាទី​មោទនៈ រួមមាន យើង​បានធ្វើ​ការផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ទូទៅ បាន​ចំនួន​១.៦៣៨.៤៩៤​នាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ដើម្បី​ឲ្យ​មានការ​ភ្ញាក់​រំលឹក បញ្ជូន​កូនចៅ ដែល​ប្រើប្រាស់​គ្រឿងញៀន ទៅរក​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា ឲ្យ​បាន​ទាន់ពេលវេលា ។ បាន​បង្ក្រាប​បទល្មើស ដែលមាន​ការពាក់ព័ន្ធ នឹង​គ្រឿងញៀន ចំនួន ២.៨៧០​ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៩៣​គីឡូ ១៩៩​ក្រាម ។​
​បើ​យោងតាម​របាយការណ៍ សង្ខេប​របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​អាន​ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា​ពាក់ព័ន្ធ​នឹង​ការដុត​បំផ្លាញ​គ្រឿងញៀន នា​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​២៦ មិថុនា​នេះ​គឺ​បានមកពី​វត្ថុតាង របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្តកណ្តាល ក្នុងនោះ​រួមមាន​៖ -​សំណុំរឿង ព្រហ្មទណ្ឌ​ចំនួន ៩​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​គ្រឿងញៀន​សរុប​ចំនួន ៦៣​គីឡូ ៧៨៥​ក្បៀស ៦៦​ក្រាម ។ សំណុំរឿង ព្រហ្មទណ្ឌ​ចំនួន ១១០ របស់​សាលាដំបូង​ខេត្តកណ្តាល ដែលមាន​គ្រឿងញៀន សរុប​ចំនួន ៤៣២,៥៤​ក្រាម ។​សរុប​គ្រឿងញៀន​ដែល​ត្រូវ​ដុតបំផ្លាញ នៅក្នុង​អង្គពិធី​នេះ មាន​ចំនួន ៦៤​គីឡូ ១៩១​ក្បៀស​២​ក្រាម ។​

​លោក​បន្តថា​៖ មាន​មា​តិ​ជាច្រើន​បាន​លើកឡើងថា សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ហើយ​មិនដឹង​ជា​យក​តៅ​ណា​? នេះ​គឺជា​សា​ឆ្លើយតប និង​ជា​សកម្មភាព ដែល​បង្ហាញ​ឲ្យ​ឃើញ​វត្ថុតាង​គ្រឿងញៀន ដែល​បង្ក​ហានិភ័យ និង​ភាព​អន្តរាយ ត្រូវបាន​ដុតបំផ្លាញ​ចោល​នាំ​ឱកាស ទិវា​គ្រឿងញៀន​អន្តរជាតិ​លើក​ទី​១៩ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។​បរិមាណ​គ្រឿងញៀន​ដ៏​ច្រើន​នេះ ប្រសិនបើ​យើង​បង្ក្រាប​មិនទាន់​ពេលនោះ វា​បង្ក​ផលប៉ះពាល់ ដល់​សុភាព​ប្រជាពលរដ្ឋ ជាបិសេស​ក្នុង​ស្រទាប់​យុវវ័យ រាប់ពាន់នាក់​ហើយ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង ២​លាន​ដុល្លារ​អាមេរិក​។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន បាន​មានប្រសាសន៍ថា លទ្ធផល​ទាំងអស់នេះ បានបង្ហាញ​ឲ្យ​ឃើញ ទាំង​បទល្មើស​ចរាចរណ៍ បទល្មើស​ឧក្រិដ្ឋ មានការ​ថយចុះ ផងដែរ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ក្នុងឱកាស​នោះ​ក៏បាន​អំពាវនាវ ដល់​ប្រទេស​ជា​មិត្ត​អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ សាសនា វិស័យ​ឯកជន និង​សប្បុរសជន ចូលរួម និង​គាំទ្រ ជា​ថវិកា សម្ភារៈ ដើម្បី​រួមគ្នា​លើកកម្ពស់ ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​កសាង​មជ្ឈមណ្ឌល ព្យាបាល និង​ស្តារនីតិសម្បទា របស់​រាជរដ្ឋាភិបាល ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ ៕