ដុតបំផ្លាញ​គ្រឿងញៀន​មានតម្លៃ​សរុប​ប្រមាណ​ជាង​១​លាន​ដុល្លារ​នៅ​ខេត្តព្រះវិហារ​

1314
ចែករម្លែក

​(​ព្រះវិហារ​)៖​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​របស់​សាលាដំបូង​រួមគ្នា​ចំនួន​៤​ខេត្ត​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជាង​១​លាន​ដុល្លារ​។​ក្នុង​ពិធី​នោះ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ប្រធាន​សាលាដំបូង​ខេត្ត​និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចំនួន​៤​។​

មាន​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលខេត្ត​មន្ទីរ​មន្ត្រីរាជការ​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​យុវជន​កាកបាទក្រហម​កម្ពុជា​យុវជន​កាយ​រឹទ្ធ​កម្ពុជា​សហភាព​សហព័ទ្ធ​យុវ​ជាន​កម្ពុជា​ជិត​៤០០​នាក់​។​

ពិធី​នេះ​បានរៀបចំ​ឡើង​នៅ​បរិវេណ​សាលាខេត្ត​ព្រះវិហារ​កាល​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​។​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​និង​កិច្ច​កំពុង​ស៊ើបសួរ​របស់​សាលាដំបូង​ខេត្តព្រះវិហារ​,​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តសៀមរាប​,​និង​ខេត្តកំពង់ធំ​ក្រោម​អធិបតីភាព​លោក​អង្គ​វង្ស​វ​ឌ្ឍ​នា​រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធ​ម៏​និង​ជា​ប្រធាន​គណ​:​កម្ម​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​។​

ក្នុង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​ជា​ថ្នាំញៀន​ដែល​រឹបអូស​បានធ្វើ​ពិធី​ដុត​បំផ្លាញចោល​នៅពេលនេះ​រួមមាន​មេ​តំ​ហេ្វ​តា​មីន​wy​ចំនួន​១៤៩.៤៦៦.៥​គ្រាប់​, មេ​តំ​ហ្វេ​តា​មីន​ice​ចំនួន​៦.៣៨៤.៥​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​ice​ចំនួន​១.៣៥៧​កញ្ចប់​តូច​, និង​១៧៤​កញ្ជប់​ធំ​។ កូ​កា​អី​ន​ចំនួន​២​កញ្ចប់​ធំ​ក​ញ្ជា​ក្រៀម​ចំនួន​០៧​បេ​ស្មើនឹង​១៦៦​គីឡូក្រាម​និង​១២​កញ្ចប់​ធំ​ក​ញ្ជា​គ្រាប់​ចំនួន​២​ថង់​និង​១​ដប​ទឹក​សុទ្ធ​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជាង​១​លាន​ដុល្លា​៕S/​ដោយ​សៅ​វ៉ាន់ឌី​
​ ​ ​​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

ដុតបំផ្លាញ​គ្រឿងញៀន​មានតម្លៃ​សរុប​ប្រមាណ​ជាង​១​លាន​ដុល្លារ​នៅ​ខេត្តព្រះវិហារ​