ដុតសំរាម​ផ្ទុះ​គ្រាប់​របួស​ស្ត្រី​ពីរ​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង​

542
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ផ្ទុះ​យុទ្ធ​ភ័​ណ្ឌ​(​ផ្ទុះ​គ្រាប់​)​បណ្តាលឱ្យ​ស្ត្រី​ពីរ​នាក់​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​រសៀល​ថ្ងែ​ទី​១ ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​អ្នករងគ្រោះ​មាន​ចំនួន​២​នាក់ មានឈ្មោះ​ដូចជា ១/​ឈ្មោះ ចាន់ មុំ ភេទ​ស្រី អាយុ ៤០​ឆ្នាំ របួស​ដៃស្តាំ​២/​ឈ្មោះ ឡាយ សុជាតិ ភេទ​ស្រី អាយុ ១៩​ឆ្នាំ របួស​ត្រចៀក​ខាងស្តាំ និង​ជើង​ខាងស្តាំ​។​

​អ្នករងគ្រោះ​នៅ​ភូមិ​ស្រែ​គោក​ឃុំ​អន្លង់​រមៀត​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​គ្រាប់​បណ្តាលឱ្យ​ផ្ទុះ​នេះ​មកពី​គាត់​ប្រមូល​សំរាម​ដុត​ហើយ​ពុំ​ដឹង​កន្លែង​មាន​គ្រាប់​អ្នក​ដុត​សំរាម​ឈ្មោះ​ចាន់​មុំ​រីឯ​ឈ្មោះ​ឡាយ​សុជាតិ​ជា​អ្នក​ឈរ​មើល​។​ចំពោះ​គ្រាប់​ដែល​ផ្ទះ​នោះ​ពុំ​ស្គាល់​ជា​គ្រាប់​ប្រភេទ​អ្វី​ទេ​៕S/​