ដុត​ភ្លើង​យក​ឃ្មុំ​ភ្លេច​ពន្លត់​ឆេះ​រាល​ដល់​ចម្ការ​តា​ង៉ែ​ន​តែ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​

578
ចែករម្លែក
  • 4
    Shares

ដោយ:គ្រញូង​/ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃទី​២០​ ខែកុម្ភៈ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់​ឈ្មោះ ឆោម ឆាយ ភេទ​ប្រុស ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បង្ក​ការភ្ញាក់ផ្អើល​ដោយ​ក្រុម​អ្នក​ដើរ​យក​ឃ្មុំ​ព្រៃ​បាន​ដុត​ព្រៃ​មិន​ពន្លត់ បណ្តាលឲ្យ​ឆេះ​រាលដាល​ចូលក្នុង​ចម្ការ​ ប៉ុន្តែ​សំណាងល្អ​បាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរ​បាល​ខេត្ត​ប៉ៃលិន ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ពេល​ទើប​អាច​សង្គ្រោះបាន​។

មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គិភ័យ​ខេត្ត​ បានឲ្យដឹងថា​មុនពេល​កើត​ហេតុ គេ​ឃើញ​ក្រុម​អ្នក​ចូល​ទៅយក​សត្វ​ឃ្មុំ​នៅក្នុង​ព្រៃ ដោយ​ប្រើ​គប់​ភ្លើង​ដុត។ លុះ​ពេលចេញ​ទៅវិញ​មិនបាន​ពន្លត់ភ្លើង ​ទើប​បណ្តាលឲ្យ​ឆេះ​ព្រៃ​រាលដាល​ចូលទៅក្នុង​ចម្ការ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​របស់​ឈ្មោះ​ ឆោម ឆាយ ​ភេទ​ប្រុស​ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។

ម្ចាស់​ចម្ការ​បាន​ប្រាប់ថា​ពេល​គាត់​ឃើញ​ផ្សេង​ហុយ​ចេញ​នៅក្បែរ​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់ខ្លួន ក៏​នាំគ្នា​ទៅ​មើលឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោរសន្ធៅ ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​យក​រថយន្ត​ពន្លត់អគ្គិភ័យ​ចូលទៅ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​តែម្តង។

ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ខាងលើនេះ ត្រូវបាន​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿង ដោយ​បាញ់​ទឹក​ទប់ស្កាត់មិន​ឲ្យ​ឆេះ​រាលដាល​បន្តទៀត ហើយក៏​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ៕B/