ដុំថ្ម​អវកាស​ប៉ុន​តារាង​បាល់ទាត់​៣​ដង ហោះ​មក​ជិត​ផែនដី​កាលពី​ថ្ងៃ​២៧​មិថុនា​

659
ចែករម្លែក

​ដុំថ្ម​អវកាស​ធំ​មួយ​ឈ្មោះថា 2008 KV2​ត្រូវ​ហោះ​មក​ជិត​ផែនដី​នៅ​ចម្ងាយ​ប្រមាណ​៦,៧​លាន​គីឡូម៉ែត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា ឆ្នាំ​២០១៩​ដោយ​ធ្វើអោយ​វា​ក្លាយជា​ដុំថ្ម​​អវកាស​ធំ​និង​កម្រ​មួយ​ដែល​មាន​ឱកាស​ចូល​មក​កៀក​ផែនដី​របស់​យើង​បំផុត​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ផ្កាយព្រះគ្រោះ​នេះ​នៅ​ឆ្នាំ​២០០៨​និង​ធ្វើការ​គណនា​អំពី​របៀប​ដែល​វា​ចូល​មក​កៀក​ផែនដី​។​យោង​តាម​ពួក​អ្នកជំនាញ​នៅ​អង្គការ​ណា​សា ផ្កាយ​ព្រះ​​គ្រោះ​2008 KV2 ធ្វើដំណើរ​ជុំវិញ​ព្រះអាទិត្យ​និង​មិន​តែងតែ​ហោះចូល​មក​កៀក​ផែនដី​ទេ​។​តែ​បន្ទាប់​ពី​ដំណើរ​ឆ្លងកាត់​នៅ​ថ្ងៃ​២៧​មិថុនា វា​ត្រូវ​រំពឹងថា​នឹង​ហោះ​កាត់​ផែនដី​ជាថ្មី​​នៅ​ឆ្នាំ​២០២១​និង​២​លើក​នៅ​ឆ្នាំ​២០២២​។​

​មន្ត្រី​អង្គការ​ណា​សា បាន​និយាយថា អង្គការ​សិក្សា​ស្រាវជ្រាវ​អវកាស​នេះ​បាន​យកចិត្តទុកដាក់​ដុំថ្ម​នេះ ដោយ​ចាត់ទុក​វា​ជា​ផ្កាយព្រះគ្រោះ​ដែល​អាច​បង្ក​មហន្តរាយ​មួយ​។​ទោះជា​វា​​ហោះ​នៅ​ឆ្ងាយ​ពី​ផែនដី (​ព្រះ​ចន្ទ​នៅ​ចម្ងាយ​៣៨៤.៤០០​ពី​យើង​)​និង​ដុំថ្ម​នេះ​នៅ​ឆ្ងាយ​ជាង​ព្រះ​ចន្ទ​ដល់​ទៅ​១៧​ដង ក៏​ទំហំ​អង្កត់​ផ្ចិត​៣៣០​ម៉ែត្រ​របស់​វា​អាច​បង្ក​គ្រោះថ្នាក់​ធំធេង​​មួយ​៕​ដោយ​៖​វាសនា​

ដុំថ្ម​អវកាស​នេះ​នឹង​ហោះ​កាត់​ផែនដី​ក្នុង​ល្បឿន​៤០.៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​វា​នឹង​បង្ហាញ​មុខ​ជា​ថ្មី​នៅ​ឆ្នាំ​២០២១