ដុំ​ពក​ខ្លាញ់ (Lipomas) គឺជា​អ្វី​?

2029
ចែករម្លែក
  • 2
    Shares

​ដុំ​ពក​ខ្លាញ់ គឺជា​ដុំ​ដែលមាន​ជាតិ​ខ្លាញ់ ហើយ​មាន​សភាព​ទន់ៗ ដែល​ដុះ​ឡើង​នៅក្រោម​ស្បែក របស់​អ្នក​។ ពួកវា​គ្មាន​គ្រោះថ្នាក់ ហើយ​មិនចាំបាច់​ត្រូវការ​ការព្យាបាល​អ្វី​ទេ​។​

​ដុំ​ពក​ខ្លាញ់ គឺជា​រឿង​ធម្មតា​។ ពួកវា​គឺ ៖
1. មាន​សភាព​ទន់ៗ​
2. មាន​ទំហំ​ពីរ​បី​សង់ទីម៉ែត្រ​
3. អាច​ផ្លាស់​ទី​បន្តិច​នៅក្រោម​ស្បែក​របស់​អ្នក ប្រសិនបើ​អ្នក​ចុច​វា​
4. ជាធម្មតា មិន​ឈឺចាប់​ទេ​
5. ជារឿយៗ វា​លេចឡើង​នៅលើ​ស្មា ទ្រូង ដៃ ខ្នង គូថ ឬ​ភ្លៅ​
6. រីកលូតលាស់​យឺត​។​

​សូម​ជួប​គ្រូពេទ្យ ប្រសិនបើ ៖
1. អ្នកមាន​ដុំ​សាច់​មួយ​នៅ​កន្លែង​ណាមួយ​នៅលើ​ខ្លួន​របស់​អ្នក​
2. ដុំ​ពក​របស់​អ្នក​គឺ​ឈឺចាប់ ក្រហម ឬ​ឡើង​ក្តៅ​
3. ដុំ​ពក​របស់​អ្នក​រឹង ហើយ​មិន​ផ្លាស់​ទី​។​

​គ្រូពេទ្យ​របស់​អ្នកនឹង​អាច​ប្រាប់ថា ដុំ​ពក​នេះ គឺ​ដុំ​ពក​ធម្មតា ដុំ​ខ្លាញ់ ឬ​ដុំ​អ្វី​ផ្សេង​។ ប្រសិនបើ មានការ​សង្ស័យ គ្រូពេទ្យ​អាច​នឹង​បញ្ជូន​អ្នក​ដើម្បី​ធ្វើការ​ស្កេ​ន ដើម្បី​ពិនិត្យមើល​វា​ឲ្យ​ច្បាស់​៕ ដោយ​: health.com.kh