កម្មករអណ្តូងរ៉ែម្នាក់ជីកបានដុំមាសធំបំផុតក្នុងប្រវត្ដិសាស្ដ្រ ដោយមានទម្ងន់រហូតដល់ទៅ ២៥៤ គីឡូក្រាម និងមានតម្លៃប្រមាណ ១៣ លានដុល្លារអាមេរិក ស្ទើរមិនគួរឱ្យជឿ។ នេះបើយោងតាម គេហទំព័រម៉េលអនឡាញ ចុះផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា។
លោក ហិនរី ដូល (Henry Dole) ជីកបានដុំមាសនេះកាលពីពេលថ្មីៗនៅអណ្តូងរ៉េមាស Beta Hunt ក្នុងប្រទេសអូស្ត្រាលី ភាគខាងលិច។
ដំបូង គាត់ជីកបានដុំមាសដ៏ធំមួយដុំទម្ងន់ ៨៩ គូឡូក្រាម ហើយទាល់តែកម្លាំងបុរស ៣នាក់ទើប លើកវារួច។ ដុំមាសនោះមានតម្លៃប្រមាណ ២,៦ លានដុល្លារអាមេរិក។ កម្មករអណ្តូងរ៉ែដែលមាន បទពិសោធន៍ជាង ១៦ ឆ្នាំខាងលើនិយាយទាំងក្តីរំភើបថា គាត់មិនធ្លាប់បានឃើញដុំមាសធំបែបនេះ ឡើយនៅក្នុងអាជីពរបស់គាត់៕ ប្រែសម្រួល: ខុម