ដុំ​សាច់​ច្រមុះ​បំផ្លាញ​មុខ​របស់​លោកយាយ​ទាំងស្រុង បន្ទាប់ពី​គ្រូពេទ្យ​ច្រឡំ​ស្មានតែ​ជំងឺ​រលាក​ច្រមុះ​ធម្មតា​

6184

មុខ​របស់​លោកយាយ​ម្នាក់​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ដុំ​សាច់​ធំ​មួយ ដែល​បណ្តាលឱ្យ​ផ្នែក​ខាងមុខ​នៃ​ឆ្អឹង​លលាដ៍​របស់គាត់​បែកខ្ទេច​ខ្ទី បន្ទាប់ពី​គេ​ច្រឡំ​ស្មានតែ​ជា​ជំងឺ​រលាក​ច្រមុះ​ធម្មតា​។​

​លោកយាយ អេ​ឌី​ថា ដា​ដូ​រ៉េ​ស (Editha Dadores) អាយុ ៧១ ឆ្នាំ បានចាប់ផ្តើម​ឈឺចាប់​នៅ​ច្រមុះ​របស់គាត់​កាលពី ៤ ឆ្នាំមុន ហើយ​បាន​ទៅ​ជួប​គ្រូពេទ្យ​នៅ​ជិត​ផ្ទះ​របស់គាត់ នៅ​កោះ​ព័រ​តូ​ព្រី​ន​សេសា (Puerto Princesa) ដែលជា​កោះដាច់​ស្រយាល​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ម្តាយ​ដែលមាន​កូន ៦ នាក់​និង​ចៅ ១៦ នាក់​រូបនេះ បានទទួល​ថ្នាំលេប ប៉ុន្តែ​បន្ទាប់ពី​ធ្វើដំណើរ​ជាច្រើន​ជើង​ទៅរក​គ្រូពេទ្យ​សុំ​ថ្នាំផឹក រោគសញ្ញា​របស់គាត់​បា​ន​ចាប់ផ្តើម​លេចឡើង​ខ្លាំង​តែម្តង​។​

​លោកយាយ​បាន​ឆ្លងកាត់​ការវះកាត់​នៅ​ឆ្នាំ ២០១៥ ប៉ុន្តែ​បើទោះបីជា​បាន​លេប​គ្រាប់​ថ្នាំ​គ្រាប់​ផ្សេងទៀត​ក្តី ក៏​ដុំ​សាច់​នៅតែ​រីក​ហើយ​បង្ក​ឱ្យ​ឆ្អឹងលលាដ៍ក្បាល​ផ្នែក​ខាងមុខ​របស់​លោកយាយ​បែកខ្ទេច​តែម្តង​។​

​បច្ចុប្បន្ន ជីដូន​រូបនេះ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ Papilloma ដែល​គេ​ស្គាល់​ដែរ​ថា “​ដុំ​សាច់​ច្រមុះ​”​។​

​ក្រុម​វេជ្ជបណ្ឌិត​បានផ្តល់​អនុ​សាសន៍​ថា ត្រូវ​កសាង​ផ្ទៃមុខ​ឡើងវិញ ប៉ុន្តែ​បាន​ព្រមាន​ថា ការវះកាត់​គឺមាន​គ្រោះថ្នាក់​ណាស់​៕ ដោយ៖ កញ្ញាដាលីស

ផ្ទៃមុខ​របស់លោក​យាយ អេ​ឌី​ថា ដា​ដូ​រ៉េ​ស ត្រូវបាន​បំផ្លាញ​ដោយសារ​ដុំ​សាច់​ច្រមុះ