ដុំ​សាច់​ច្រមុះ ងាយ​នឹង​កើត​ហើយ​កើត​ម្តងទៀត​

614
ចែករម្លែក

សាច់​ដុះ​ក្នុង​ច្រមុះ ជាទូទៅ​មាន​សភាព​ទន់ៗ មិន​បង្ក​ឲ្យ​មានការ​ឈឺចាប់ មិនមែនជា​ដុំ មហារីក​ដែល​ដុះ​នៅលើ​ផ្លូវដង្ហើម ឬ​នៅក្នុង​ប្រហោង​ឆ្អឹង​នៅ​ជុំវិញ​ច្រមុះ​។ ពួកវា​ព្យួរ ចុះទៅ​ក្រោម​ដូចជា​ដំណក់ទឹក ឬ​ដូចជា​ផ្លែ​ទំពាំងបាយជូរ​។​

​ពួកវា​បណ្តាលមកពី​ការ​រលាក​រ៉ាំរ៉ៃ​ដោយសារតែ​ជំងឺហឺត ការឆ្លង​មេរោគ​កើតឡើង​ម្តង ហើយ​ម្តងទៀត អា​លែ​ក​ស៊ី ប្រតិកម្ម​ថ្នាំ ឬ​ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ជាក់លាក់​ណាមួយ​។​

​ដុំ​ដុះសាច់ច្រមុះ​តូចៗ​អាច​នឹងមិន​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​ឡើយ​។ ការលូតលាស់​ធំ ឡើងៗ ឬ​ការ​ដុះសាច់ច្រមុះ​ដែល​ផ្តុំគ្នា​អាច​រារាំង​ការឆ្លងកាត់​នៃ​ខ្យល់​តាម​ច្រមុះ​របស់​អ្នក ឬ​នាំ​ឲ្យ​មាន​បញ្ហា​ដកដង្ហើម ការបាត់បង់​ការដឹង​ក្លិន និង​ការឆ្លង​មេរោគ​ជា​ញឹកញាប់ ជាដើម​។​

​ដុំ​ដុះសាច់ច្រមុះ​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់រូប ប៉ុន្តែ​ពួកវា​កើត​ច្រើន​ដែល​ទូទៅ​នៅ លើ​មនុស្សពេញវ័យ​។ ការប្រើប្រាស់​ថ្នាំ​ជា​ញឹកញាប់​អាចធ្វើ​ឲ្យ​សាច់​ដែល​ដុះ​ស្វិត ឬ​បំបាត់​ការ​ដុះសាច់ច្រមុះ​បាន ប៉ុន្តែ ពេលខ្លះ​ការវះកាត់ គឺ​នៅតែ​ត្រូវការ​ដើម្បី​យក ពួកវា​ចេញ​។​

​សូម្បីតែ​បន្ទាប់ពី​ការព្យាបាល​ទទួលបាន​ជោគជ័យ តែ​ដុះសាច់ច្រមុះ​ជា​ញឹកញាប់​អាច កើត​ត្រឡប់មកវិញ​បាន​។ អ្នក​អាចជួយ​កាត់បន្ថយ​ឧកាស​នៃ​ការវិវត្ត​ការ​ដុះសាច់ច្រមុះ ឬ​អ្នក​ដែល​មានការ​ដុះសាច់ច្រមុះ​កើតឡើង​ដដែល បន្ទាប់ពី​ការព្យាបាល ដោយមាន យុទ្ធសាស្ត្រ​ដូចខាងក្រោម​នេះ​៖
• គ្រប់គ្រង​បញ្ហា​អា​លែ​ក​ស៊ី និង​ជំងឺហឺត​
• ជៀសវាង​ការធ្វើ​ឲ្យ​រលាក​ច្រមុះ​
• អនុវត្ត​អនាម័យ​បានល្អ លាង​សំអាត​ដៃ​របស់​អ្នក​អោយបាន​ទៀងទាត់ និង​យ៉ាង​ហ្មត់ ចត់​៕ ដោយ​: health.com.kh​