ដូង​អាំង​ជា​ឱសថ​ព្យាបាល​ជំងឺ​ក្រពះ​

1928
ចែករម្លែក
  • 2.8K
    Shares

​ជំងឺ​ក្រពះ​បាន​កំពុង​ក្លាយជា​ជំងឺ ទូទៅ​មួយ​ដែល​កើត​ចំពោះ​មនុស្ស​ជា ច្រើន ទាំង​ក្មេង និង​ចាស់ ។ ក្រៅពី​ថ្នាំ ពេទ្យ នៅមាន​វិធី​ធម្មជាតិ​មួយចំនួន​អាច ជួយ​ព្យាបាល​ជំងឺ​ក្រពះ​ដ៏​ប្រសិទ្ធភាព ក្នុងនោះ​ដូង​អាំង គឺជា​ឱសថ​ដ៏​អស្ចារ្យ ដែល​ពុំ​សូវ​មាន​អ្នកដឹង ។​
​ ​
​គុណប្រយោជន៍​មួយ​របស់​ទឹក ដូង គឺមាន​ផ្ទុក​យ៉ាងច្រើន​នូវ​វីតាមីន​, អំបិល​រ៉ែ និង​សារជាតិ​រ៉ែ ដូចជាៈ កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម​, ក្ល​រ៉ា​យ ។ ក្រៅ ពីនេះ តាម​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ថា ក្នុង ទឹកដូង​មាន​អង់​ហ្ស៊ី​ម​មួយចំនួន​មាន លទ្ធភាព​ប្រឆាំង​បាក់តេរី​, ប្រឆាំង រលាក​, កម្ទេច​បាក់តេរី​នៅ​ផ្លូវ​ពោះវៀន​, មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ អាហារ ។ ដូច្នេះ​ទឹកដូង​អាច​ត្រូវបាន ប្រើ​ដើម្បី​ព្យាបាល​រលាក​ដំបៅ​ក្រពះ​, រលាក​ពោះវៀនធំ​… ។​
​ ​
​ដើម្បី​មាន​ឱសថ​ព្យាបាល​ពី​ទឹក ដូង អ្នក​គ្រាន់តែ​កាត់​ផ្នែក​ទង រួច​ចោះ ទម្លាយ​មួយ​រន្ធ ។ ដាក់​ផ្លែ​ដូង​ទាំង មូល​លើ​ចង្ក្រាន​អាំង​ប្រមាណ ៣០ ទៅ ៤០ នាទី ។ ពេល​អាំង​ដូង​គួរប្រើ​ភ្លើង នៅ​កម្រិត​តូច​បំផុត ។ បន្ទាប់មក​ចាក់ទឹក ដូង​ចូល​ចាន កោស​ទាំង​សាច់​ខាងក្នុង ដាក់ចូល​ទឹកដូង រួច​ចែកជា​៣​ផ្នែក​ស្មើគ្នា សម្រាប់​ទទួលទាន​ពេល​ព្រឹក​, រសៀល និង​ពេលយប់​មុនពេល​បាយ ៣០ នាទី​។ ប្រាកដ​ណាស់​ថា ជំងឺ​ក្រពះ​នឹង​ជា​ក្នុង រយៈពេល​យ៉ាងខ្លី ៕ ប្រែ​សម្រួល​: រតនៈ​