ដូច​ខ្វះ​កន្លែង​ចត​! អ្នកបំរើ​ម្នាក់​ចត​រថយន្ត​Porsche​ពីក្រោម​រថយន្ត​មួយទៀត​

1236
ចែករម្លែក

​អ្នកបំរើ​ម្នា​ក់នៅ​សណ្ឋាគារ​Hyatt Regency​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ឧសភា​បាន​ជួប​ថ្ងៃ​ស៊យ​មួយ​ក្រោយ​បើករថយន្ត​ទំនើប​Porsche Carrera ឈ្មុល​ចូល​ចត​នៅក្រោម​រថយន្ត​មួយទៀត​ដោយ​ចៃដន្យ​។​

​សាក្សី​បាន​និយាយថា ក្នុងពេល​រកមើល​កន្លែង​ចត ស្រាប់តែ​អ្នកបំរើ​នោះ​ច្រឡំ​ជាន់​ហ្គែ​រ​ល្បឿន ជាហេតុ​នាំអោយ​រថយន្ត​Porsche​រុលចូល​ក្រោម​រថយន្ត​ស្ព័​រ​ពណ៌​ទឹក​​ក្រូច​ទាំង​គ្មាន​បំណង​។​

​អ្នកដំណើរ​ឆ្លងកាត់​ម្នាក់​បាន​និយាយថា​”​ពេល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​នេះ ខ្ញុំ​ស្មានតែ​គេ​ថត​ភាពយន្ត តែ​វា​ជា​ការពិត​ជាក់ស្តែង​”​។​

​ប៉ូលិស​ត្រូវបាន​ហៅ​មក​ដើម្បី​កាត់​ដែក​រថយន្ត​ទាញ​អ្នកបើក​ចេញមកក្រៅ តែ​ទោះជា​យ៉ាងណា​អ្នកបើក​មិនបាន​រងរបួស​ទេ លើកលែងតែ​រថយន្ត​Porsche ។​ប៉ូលិស​ក៏បាន​​ស្ទូច​ចេញ​រថយន្ត​ពណ៌​លឿង​ដើម្បី​យក​រថយន្ត​Porsche ដែល​កំពិត​គម្រប​ម៉ា​ស៊ី​និង​ទ្វារ​ទៅ​ជួសជុល រីឯ​ការស៊ើបអង្កេត​មួយ​ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​រក​មូលហេតុ​​នៃ​ឧបទ្វ​វ​ហេតុ​មិន​ទំនង​នេះ​៕​ដោយ​៖​វាសនា​