ដូច​រើស​បាន​កំណប់​! ទិញ​តែ​ប៉ុន្មាន​ដុល្លារ លក់​វិញ​បាន​ថ្លៃ​ច្រើន​ម៉ឺន​

1097
ចែករម្លែក

​ពែងតែ​បុរាណ​ចិន មួយ​មាន​អាយុកាល​ជិត ៣០០ ឆ្នាំ​ដែល​ជនជាតិ​អង់គ្លេស ម្នា​ក់បាន ទិញ​ក្នុងតម្លៃ​ត្រឹមតែ ២៥ ដុល្លារ ស្រាប់តែ​លក់​ចេញ​វិញ​បាន​ថ្លៃ​រហូតដល់​ទៅ​ជាង ៥០.០០០ ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
ចាន​ពរ្សឺឡែន​ពណ៌​ស​ដែលមាន​ទំហំ​មាត់​លើ ១០,១៦​សង់ទីម៉ែត្រ​នេះ​មាន​អាយុកាល តាំងពី​រជ្ជកាល​ព្រះ​ចៅ​អធិរាជ យ៉ុង​ចឹ​ង (Emperor Yongzheng (១៧២៣-១៧៣៥) ហើយ​ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​ថ្វាយ​ស្ដេច ឆេង (Qing)​។
​ ​
​ចាន​នេះ​មាន​អក្សរ​ពណ៌​ខៀវ​ចំនួន ៦ តួ​ដែល​មានន័យថា Yongzheng នៅលើ​វ័ណ្ត របស់​វា​។
​ ​
សូមបញ្ជាក់ថា អាជីវករ​ជនជាតិ​អង់គ្លេស ម្នាក់​បាន​ទិញយក​កូនចាន​នេះ​ពី​ហាង​លក់ វត្ថុ​បុរាណ​មួយកន្លែង​នៅ​ប្រទេស​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្នុងតម្លៃ​ត្រឹមតែ ២៥ ដុល្លារ​។
​ ​
ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ដេញថ្លៃ Sworders Fine Art Auctioneers បាន​ប៉ាន់ មើលថា វា​អាច​លក់បាន​ថ្លៃ​ប្រមាណ ១០.០០០ ដុល្លារ ប៉ុន្តែ​ជា​លទ្ធផល​លក់បាន​តម្លៃ គុណ​នឹង ៥ នៅក្នុង​ពិធី​ដេញថ្លៃ​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។​
​ ​
ហើយ​អ្នក​ដែល​ដេញថ្លៃ​បាន គឺ​ជន​ជាតិចិន​ហុងកុង​ម្នាក់​ដែលជា​អ្នកប្រមូល​ទិញ​វត្ថុ បុរាណ​៕ ប្រែ​សម្រួលៈ ខុម

#