ដូនជី​ធ្វើ​សកម្មភាព​នយោបាយ ត្រូវ​បាន​បណ្តេញចេញ​ពី​ហ្វីលីពីន​

933
ចែករម្លែក
  • 16
    Shares

​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែ​មេសា​ថា​ហ្វីលីពីន​បាន​បញ្ជា​ឱ្យ​ដូនជី​កាតូលិក​អូស្ត្រាលី​ម្នាក់​ចាកចេញ​ពី​ប្រទេស​នេះ​ក្នុង​រយៈពេល​៣០​ថ្ងៃ​​បន្ទាប់​ពី​ការិយាល័យ​អន្តោប្រវេសន៍​នេះ បាន​ដកហូត​ទិដ្ឋានៃការ​ផ្ស​ព្វ​ផ្សាយ​សាសនា​របស់​ដូនជី​នេះ ដោយសារ​ការចូលរួម​ធ្វើបាតុកម្ម​។​

​ដូនជី Patricia Anne Fox អាយុ​៧១​ឆ្នាំ ដែល​ជា​ដូនជី​ដ៏​ល្បី​និង​ជា​អ្នក​ដឹកនាំ​ក្រុម​សាសនា​កាតូលិក​Notre Dame de Sion នៅ​ប្រទេស​ហ្វីលីពីន​នេះ ត្រូវបាន​ចាប់​​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​ថ្ងៃ​កាលពី​សប្តាហ៍​មុន បន្ទាប់​ពី ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​បញ្ជា​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​អំពី “​ការប្រព្រឹត្ដ​មិន​សម​រ​ម្យ​” របស់​ដូន​​ជី​នេះ ។​

​ដោយ​ធ្វើ​តាម​បទបញ្ជា​នោះ លោក Jaime Morente ប្រធាន​ការិយ​យាល័យ​អន្តោប្រវេសន៍​បានស្នើ ដូនជី Patricia Anne Fox ឱ្យ​ចាកចេញ​ពី​ប្រទេស​ហ្វីលីពីន ​បន្ទាប់​ពី “​គាត់​ត្រូវបាន​រកឃើញ​ថា​បាន​ចូលរួម​នៅក្នុង​សកម្មភាព​ដែល​មិន​ត្រូវបាន​អនុញ្ញាត​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​របស់​គាត់ ” ។​

​ដូនជី Patricia Anne Fox ដែល​បាន​រស់នៅ នៅ​ប្រទេស​ហ្វីលីពីន អស់​រយៈពេល​ជាង​២៧​ឆ្នាំ​មកនេះ មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ បន្ទាប់​ពី​​ទទួលបាន​បទបញ្ជា​នេះ​៕

​ដូនជី Patricia Anne Fox ដែល​ត្រូវបាន​នាំ​ខ្លួន​ដោយ​ក្រុមមន្ត្រី​អន្តោប្រវេសន៍​នេះ ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុម​អ្នកគាំទ្រ ក្នុងពេល​ត្រូវបាន​ដោះលែង​ នៅ​ការិយាល័យ​អន្តោប្រវេសន៍​