ដូន​នី យ៉េន ប្រកាសថា​រឿង IP Man 4 ជា​ខ្សែភាពយន្ត​កុង​ហ្វូ​ចុងក្រោយ​របស់គាត់ តែ​មិនមែនជា​រឿង​បែប​វាយតប់​ចុងក្រោយ​របស់គាត់​ទេ​

464
ចែករម្លែក

​ដូចដែល​អ្នក​បានដឹង​ហើយ រឿង IP Man 4 វគ្គ​ចុងក្រោយ ដែលជា​វគ្គ​ទី​បួន​ផ្អែកលើ​សាច់រឿង​ពិត​របស់​គ្រូ​ក្បាច់គុន​កុង​ហ្វូ វីន ជុន គឺជា​រឿង​កុង​ហ្វូង​ចុងក្រោយ​របស់​ដូន​នី យ៉េន​។ ប៉ុន្តែ​នេះ​មិនមែន​មា​ន័យ​ថា ដូន​នី​ឈប់​សម្តែង​ក្នុង​រឿង​បែប​វាយតប់​កាប់​ចាក់​នោះទេ​។

​ដូន​នី យ៉េន និយាយ​នៅ​មណ្ឌល Mandarin Orchard Singapore កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​ថា “​មានការ​យល់ច្រឡំ​ច្រើន​ក្នុងចំណោម​អ្នកគាំទ្រ​ជុំវិញ​អ្វីដែល​ខ្ញុំ​បាន​និយាយ​នៅ​ប៉េកាំង​កាលពី​សប្តាហ៍​មុន​អំពី​រឿង IP Man 4 ថា​ជា​រឿង​ចុងក្រោយ​របស់ខ្ញុំ​។ ពួកគេ​បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​លែង​ថតកុន​បែប​វាយតប់​ទៀតហើយ​មែន​ទេ​?”​។

​យ៉េន​អាយុ ៥៦ ឆ្នាំ​បាន​បកស្រាយ​ថា “​កុង​ហ្វូ​គឺជា​ភាពយន្ត​បែប​វាយតប់ ប៉ុន្តែ​រឿង​បែប​វាយតប់​មាន​ចលនា​រស់​រវើក មិនមែន​សុទ្ធតែជា​រឿង​កុង​ហ្វូ​នោះទេ​។ កំណើត​នៃ​ខ្សែភាពយន្ត​ក៏​កើតចេញពី​ភាពយន្ត​ចលនា​កាយវិការ​ដែរ ពីព្រោះ​អំឡុង​សម័យ​ភាពយន្ត​កាយវិការ​រប​ស់​សាក់​ឡូ អ្នក​អាច​ប្រើ​បាន​ត្រឹម​ភាសា​កាយវិការ​ប៉ុណ្ណោះ​ដើម្បី​រៀបរាប់​សាច់រឿង​”​។

​យ៉េន​បន្ថែមថា “​ក្រោយមក គេ​មានរឿង​អាម៉េរិក រឿង​សង្គ្រាម រឿង Marvel ទាំងអស់នេះ​សុទ្ធតែជា​រឿង​បែប​វាយតប់​មាន​ចលនា​រស់​រវើក​។ ប៉ុន្តែ​រឿង​កុង​ហ្វូ​គឺមាន​លក្ខណៈពិសេស​ខាង​វប្បធម៌ វា​ជា​ប្រភេទ​រឿង​វាយតប់​បង្កើត​ដោយ​ចិន ជា​ស្ទីល​ពិសេស​របស់​ចិន​ដែល​គ្របដណ្តប់​លើសលប់​លើ​ខ្សែភាពយន្ត​បែប​វាយតប់​”​។

​ភាពយន្ត IP Man 4 វគ្គ​ចុងក្រោយបង្អស់​ដែល​នឹងដាក់​បញ្ចាំង​តាម​រោងកុន​ទាំងអស់​នៅ​ចិនដីគោក​នៅ​ថ្ងៃទី​២០​ធ្នូ គឺជា​រឿង​ត​ពី​វគ្គ​ដំបូងបង្អស់​ដែល​បានដាក់​បញ្ចាំង​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ក្នុង​ឆ្នាំ ១៩៦៤៕ ដោយ៖កញ្ញាដាលីស

IP Man 4 គឺជា​រឿង​កុង​ហ្វូ​ចុងក្រោយ​របស់​ដូន​នី យ៉េន