ដូ​ណា​ល់​ត្រាំ ថា ការបញ្ចប់​សមយុទ្ធ​យោធា មិនមែន​ជា​សម្បទាន​ដល់ គីម ជុង​អ៊ុន ទេ​

382
ចែករម្លែក
  • 6
    Shares

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​៤​មីនា​ បាន​បដិសេធ​ការ​ដែល​ថា​លោក​បាន​បញ្ជា​ឱ្យ​បញ្ចប់​សមយុទ្ធ​យោធា​ដ៏​ធំ​អាមេរិក​-​កូរ៉េខាងត្បូង​ដើម្បី​ជា​​ការ​ធ្វើ​សម្បទាន​ដល់ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​។​

​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំ​ដែល​ឱ្យ​កងទ័ព​ត្រៀមខ្លួន​ជា​មុន​ក្នុងករណី​មាន​ជម្លោះ​ជាមួយ​កូរ៉េខាងជើង​នោះ ត្រូវបាន​ផ្អាក​ភ្លាមៗ​បន្ទាប់​ពី​កិច្ច​ជំនួប​កំពូល​របស់​លោក ដូ​ណា​ល់ ត្រាំ​កាលពី​សប្តាហ៍​មុន​ជាមួយ លោក គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​ទោះជា​យ៉ាងណា​លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធថា​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ណាមួយ​នោះ​។​

​លោក​ត្រាំ បាន​និយាយ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា ការធ្វើ​សមយុទ្ធ​យោធា​ដែល​ខ្ញុំ​និយាយ​នោះ គឺ​មិន​ដែល​បាន​លើក​មក​និយាយ​ក្នុង​ជំនួប​របស់ខ្ញុំ​ជាមួយនឹង​លោក​​គីម ជុង​អ៊ុន​ទេ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​បាន​ធ្វើ​ការសម្រេចចិត្ត​នេះ​តាំងពី​យូរយារ​មក​ហើយ​ពីព្រោះ​វា​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ចំណាយលុយ​ច្រើន​ណាស់​ក្នុងការ​ធ្វើ​សមយុទ្ធ​ទាំងនោះ​ជា​ពិ​​សេស ដោយសារ​យើង​មិន​ត្រូវបាន​បង់​ប្រាក់​សង​មក​វិញ​ចំពោះ​ការចំណាយ​ដ៏​ច្រើន​នោះ​ទេ​” ។​

​អាមេរិក​ដាក់​ទាហាន​ជិត​៣០.០០០​នាក់​ស្ថិតនៅ​ប្រទេស​កូរ៉េខាងត្បូង​ហើយ​រដ្ឋការ​លោក​ត្រាំ​កំពុង​ទាមទារ​អោយ​កូរ៉េ​ខាងត្បូង​ចេញ​ចំណាយ​ច្រើន​ឡើង​លើ​ការចំណាយ​លើ​សកម្ម​​ភាព​យោធា​រួមគ្នា​នេះ ៕ដោយ៖សុខា/sn

​លោក​ដូណាល់​ត្រាំ (​រូប​ស្តាំ​) និង លោក គីម ជុង អ៊ុន ធ្វើ​ជំនួប​កំពូល​លើក​ទី​២​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៩