ដូ​ណា​ល់​ត្រាំ និយាយ​ចំអក​ឱ្យ នាយករដ្ឋមន្ត្រី​ឥណ្ឌា អំពី​ការផ្តល់​មូលនិធិ​សម្រាប់​បណ្ណាល័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

536
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២​មករា បាន​និយាយ​ចំអក​ដោយ​ការរិះគន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា មូ​ឌី​(Narendra Modi )​ក្នុង​ការផ្តល់​មូលនិធិ​ដល់​បណ្ណាល័យ​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លើកឡើងថា វា​គ្មាន​ប្រយោជន៍​ទេ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​អំពី​ជំនួយ​ឥណ្ឌា​នេះ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន មួយ​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ខណៈដែល​លោក​បាន​ការពារ​ការជំរុញ​​របស់លោក​សម្រាប់​សហ​រដ្ឋ​អាមេរិក​ឱ្យ​វិនិយោគ​តិច​នៅ​បរទេស​។​

​ខណៈពេល​ស្ថិតនៅ​ជាមួយ​លោក ណារិន​ដ្រា មូ​ឌី លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” មេដឹកនាំ​ឥណ្ឌា បាន​ប្រាប់​ខ្ញុំ​ជាច្រើនលើក​ថា លោក (​ណារិន​ដ្រា មូ​ឌី ) បាន​​កសាង​បណ្ណាល័យ​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​” ។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយថា “​អ្នកដឹង​ទេ​ថា​នោះ​ជា​អ្វី​?​។​វា​ដូចជា​អស់​រយៈពេល​៥​ម៉ោង​ដែល​យើង​ចំណាយពេល​ទៅលើ​អ្វីដែល​យើង​បាន​និយាយ​គ្នា​”​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” យើង​សន្មត​ថា​អញ្ចឹង​ចុះ ។ អូ​! សូម​អរគុណ​សម្រាប់​បណ្ណាល័យ​នេះ ។​ខ្ញុំ​មិនដឹងថា​នរណា​ប្រើប្រាស់​វា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​​ស្ថាន​នោះទេ​”​។​

​វា​មិន​ច្បាស់​ទេ​ថា​តើ​គម្រោង​អ្វីដែល លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយ​នោះទេ ប៉ុន្តែ​ឥណ្ឌា​បាន​សន្យា​ផ្តល់ប្រាក់​ជំនួយ​ចំនួន​៣​ពាន់​លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ ចាប់តាំងពី​កងទ័ព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ផ្តួលរំលំ​របប​តា​លី​បង់​ដែល​និយម​ជ្រុល​នេះ​បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១​។​

​គម្រោង​ជាច្រើន​ដែល​រួមបញ្ចូល​ទាំង​ការកសាង​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​កា​ប៊ុល​និង​ការផ្តល់​អាហារូបករណ៍​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌា​សម្រាប់​និស្សិត​​អា​ហ្វ​ហ្គា​នី​ស្ថាន​១.០០០​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ដោយ​បើកសម្ពោធ​អាគារ​រដ្ឋសភា​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំ​២០១៥​បន្ទាប់ពី​ការកសាង​ឡើងវិញ​ដោយ​ការចំណាយ​ដោយ​ប្រទេស​ឥណ្ឌា​នោះ លោក ណារិន​ដ្រា មូ​ឌី ​បាន​សន្យាថា​នឹង​លើកកម្ពស់​កម្មវិធី​អប់រំ​ទំនើប​និង​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​ដោយ​:​សុខា​/SN

លោក ដូ​ណា​ល់ ត្រាំ ស្តា​ប់លោក ណារិន​ដ្រា មូ​ឌី និយាយ​ក្នុងអំឡុង​ជំនួប​មួយ​ក្រៅ​កិច្ចប្រជុំ​G-20 នៅ អា​ហ្ស​ង់​ទីន