ដូ​ណា​ល់​ត្រាំ បង្ហើប​ឱ្យដឹង​ចំពោះ​ការបន្ធូរបន្ថយ​ភាព​តានតឹង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ដោយ​អាមេរិក​ជា​អ្នកសម្របសម្រួល​

451
ចែករម្លែក
  • 26
    Shares

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នឹង​មាន​ព័ត៌មាន​ល្អ​ស្តីពី​ជម្លោះ​ដែល​កំពុង​កើត​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន គឺ​មួយ​ថ្ងៃ​បន្ទាប់​​ពី​ប្រទេស​ទាំង​២​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​បាន​បាញ់​ទម្លាក់​យន្តហោះ​សត្រូវ ហើយ​ប៉ា​គី​ស្ថាន​បាន​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​ឥណ្ឌា​ម្នាក់​។​

​អ្នកបើក​យន្តហោះ​ឥណ្ឌា​នេះ បានក្លាយ​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ភាព​តានតឹង​ចុងក្រោយ​បំផុត បន្ទាប់ពី​មាន​ការបញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ថា​អ្នកបើក​យន្តហោះ​នេះ​ ត្រូវបាន​ចាប់ខ្លួន ហើយ​ក្រោយមក​ត្រូវបាន​ឃុំខ្លួន​។​

​លោក Shah Mahmood Qureshi រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​និយាយប្រាប់​ទូរទស្សន៍​Geo TV ថា ” យើង​ស្ម័គ្រចិត្ត​នឹង​ដោះលែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​​ដែល​ត្រូវបាន​ចាប់ខ្លួ​នេះ​បើសិន វា​ធ្វើ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នោះ​”​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Imran Khan បាន​អំពាវនាវ​ឱ្យមាន​កិច្ចចរចា ជាមួយ​ឥណ្ឌា​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ជម្លោះ​រវាង​យោធា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​រំពឹងថា​នឹង​មាន​ព័ត៌មាន​ល្អ​ដែល​ទាក់ទង​នឹង​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​សហរដ្ឋអាមេរិក ចិន និង ក្រុម​មហាអំណាច​ពិភពលោក​ផ្សេង​ទៀត​​បាន​ជំរុញ​ឱ្យ​មាន​ការអត់ធ្មត់​ពី​ប្រទេស​ទាំង​២​នេះ នៅពេល​ភាព​តានតឹង​បាន​កើនឡើង បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​​បានសម្លាប់​ទាហាន​ឥណ្ឌា​យ៉ាងហោចណាស់​៤០​នាក់​នៅ​តំបន់​កា​ស្មៀរ​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ​៕​ដោយ​៖​សុខា​/sn